ការបោះឆ្នោតអាមេរិកឆ្នាំ ២០២០៖ សារធារណៈមតិអន្តរជាតិអំពី​ការប្រកួត​ប្រជែងរវាង​ប្រធានាធិបតីលោក Donald Trump និងបេក្ខជនលោក Joe Biden

(VOVWORLD) - ក្នុងបរិបទ ដែលលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីអាមេរិក ឆ្នាំ២០២០ មិនទាន់បានប្រកាសជាផ្លូវការនោះ ថ្នាក់ដឹកនាំជាច្រើននៅលើពិភពលោក កាលពីថ្ងៃទី ៤ ខែវិច្ឆិកា បានសម្ដែងទស្សនៈអំពីព្រឹត្តិការណ៍នយោបាយដ៏សំខាន់នេះរបស់សហរដ្ឋអាមេរិក។
ការបោះឆ្នោតអាមេរិកឆ្នាំ ២០២០៖ សារធារណៈមតិអន្តរជាតិអំពី​ការប្រកួត​ប្រជែងរវាង​ប្រធានាធិបតីលោក Donald Trump និងបេក្ខជនលោក Joe Biden - ảnh 1 ប្រធានាធិបតីអាមេរិក លោក Donald Trumpឆ្វេង) និងបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យលោក Joe Biden  (រូបថតៈ NBC News)

ថ្លែងទៅកាន់អ្នកគាំទ្រនៅខាងក្រៅវិមានប្រធានាធិបតី នៅទីក្រុង Brasilia នោះ ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro បានឲ្យដឹងថា លោកសង្ឈឹមថា ប្រធានាធិបតីលោក Donald Trump នឹងទទួលបានជ័យជំនះ។ លោកបាននិយាយថា "ខ្ញុំមានទំនាក់ទំនងល្អជាមួយលោក Trump ។ ខ្ញុំសង្ឃឹមថាលោកនឹងជាប់ឆ្នោតឡើងវិញ" ។ ក្នុងពេលនោះ នៅអឺរ៉ុបវិញ រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក Dominic Raabបានសង្កត់ធ្ងន់ថា ទំនាក់ទំនងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិកកំពុងត្រូវបានធានា ដោយមិនគិតអ្នកណានឹងទទួលបានជ័យជំនះក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឡើយ។ នៅអាល្លឺម៉ង់វិញ រដ្ឋមន្ត្រីការបរទេសលោក Heiko Maas បានដាស់តឿនក្រុមអ្នកនយោបាយអាមេរិកជួយរក្សា“ ទំនុកចិត្ត” ចំពោះប្រព័ន្ធបោះឆ្នោតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ