ការបោះឆ្នោតអាមេរិកឆ្នាំ ២០២៤៖ បេក្ខជនអនុប្រធានាធិបតី​ទាំង​ពីររូបនឹងចូលរួមការជជែកដេញដោលនៅថ្ងៃទី ១ ខែតុលា

(VOVWORLD) - អភិបាលរដ្ឋ Minnesota លោក Tim Walz ដែលជាដៃគូបោះឆ្នោតរបស់អនុប្រធានាធិបតីអាមេរិកបច្ចុប្បន្ន លោកស្រី Kamala Harris បានយល់ព្រមចូលរួមក្នុងការជជែកដេញដោលជាមួយសមាជិកព្រឹទ្ធសភារដ្ឋ Ohio លោក J.D. Vance ដែលជាដៃគូបោះឆ្នោតរបស់អតីតប្រធានាធិបតី លោក Donald Trump។ 

ការជជែកដេញដោលនេះនឹងក្លាយជាការប្រឈមមុខដាក់គ្នាដោយផ្ទាល់លើកដំបូងរវាងបេក្ខជនអនុប្រធានាធិបតីអាមេរិកទាំងពីររូប។

ការជជែកដេញដោលនឹងរៀបចំឡើងដោយប៉ុស្តិ៍ទូរទស្សន៍ CBS News នៅថ្ងៃទី ១ ខែតុលា។

ការបោះឆ្នោតអាមេរិកឆ្នាំ ២០២៤៖ បេក្ខជនអនុប្រធានាធិបតី​ទាំង​ពីររូបនឹងចូលរួមការជជែកដេញដោលនៅថ្ងៃទី ១ ខែតុលា - ảnh 1អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris និងអតីតប្រធានាធិបតី លោក Donald Trump។ រូបថត៖ AP/TTXVN

មុននោះ នៅក្នុងបទសម្ភាសន៍ជាមួយ Fox News នៅថ្ងៃទី ១៤ ខែសីហា សមាជិកព្រឹទ្ធសភា Vance បានបញ្ជាក់ថា លោកមានបំណងចង់ចូលរួមក្នុងការជជែកដេញដោលនៅថ្ងៃទី ១ ខែតុលា ប៉ុន្តែមិនមែនតាមរបៀប "គ្មានទស្សនិកជន" ដូចអ្វីដែលបានកើតឡើងនៅក្នុងការជជែកដេញដោលរវាងលោក Trump និងលោកប្រធានាធិបតី Joe Biden កាលពីថ្ងៃទី ២៧ ខែមិថុនានោះទេ។

ក្នុងពេលនោះ បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក Donald Trump និងគូប្រជែងមកពីគណបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris នឹងចូលរួមក្នុងការជជែកដេញដោលនៅថ្ងៃទី ១០ ខែកញ្ញា នៅលើប៉ុស្តិ៍ទូរទស្សន៍ ABC News។ នេះគឺជាការប្រឈមមុខគ្នាដោយផ្ទាល់លើកដំបូងនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតដ៏ប្រកៀកប្រកិតនៅក្នុងការស្ទង់មតិជាសាធារណៈ។

យោងតាមការស្ទង់មតិមតិនាពេលថ្មីៗនេះ ស្តីពីអត្រាគាំទ្ររបស់ម្ចាស់ឆ្នោត លោកស្រី Harris បច្ចុប្បន្ន កំពុងតាមស្មើឬនាំមុខលោក Trump នៅក្នុងរដ្ឋសមរភូមិ ភាគច្រើនដែលនឹងកំណត់លទ្ធផលនៃការរត់ប្រណាំចូលសេតវិមាននៅដើមខែវិច្ឆិកា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ