ការបោះឆ្នោតអាមេរិក២០២៤៖ បេក្ខជនពីររូប​ឈាន​ចូលការជជែកដេញដោលដោយផ្ទាល់ជាលើកដំបូង

(VOVWORLD) - នៅយប់ថ្ងៃទី ១០ ខែកញ្ញា (ម៉ោងនៅសហរដ្ឋអាមេរិក) អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris និងបេក្ខជនមកពីគណបក្សសាធារណរដ្ឋ លោក Donald Trump បានចាប់ផ្តើមការជជែកដេញដោលដោយផ្ទាល់លើកដំបូងនៅមជ្ឈមណ្ឌលរដ្ឋធម្មនុញ្ញជាតិ (NCC) ក្នុងទីក្រុង Philadelphia រដ្ឋ Pennsylvania។
ការបោះឆ្នោតអាមេរិក២០២៤៖ បេក្ខជនពីររូប​ឈាន​ចូលការជជែកដេញដោលដោយផ្ទាល់ជាលើកដំបូង - ảnh 1អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris និងអតីតប្រធានាធិបតី លោក Donald Trump។ រូបថត៖ Reuters/TTXVN

ការជជែកដេញដោលនេះត្រូវបានសម្របសម្រួលដោយកាសែត ABC News ដោយមានរយៈពេលប្រហែល ៩០ នាទី និងមិនមានអ្នកទស្សនាផ្ទាល់ទេ។ យោងតាមបទបញ្ញត្តិ ភាគីទាំងពីរបានយល់ព្រមបិទមីក្រូហ្វូន នៅពេលមិនមែនជាវេនរបស់ពួកគេក្នុងការនិយាយ។ បេក្ខជនទាំងពីរមិនត្រូវបានអនុញ្ញាតិឱ្យនាំយកសម្ភារៈ ឬក្រដាសចំណាំនោះទេ ប៉ុន្តែនឹងមានដបទឹក ប៊ិច និងក្រដាស់ស។ បេក្ខជនមិនបានដឹងពីប្រធានបទនៃការជជែកដេញដោលជាមុនទេ។ បេក្ខជនម្នាក់ៗនឹងមានពេល ២ នាទីដើម្បីឆ្លើយសំណួររបស់ពិធីករ ហើយមានពេល ២ នាទីដើម្បីធ្វើវិវេចនា និង ១ នាទីបន្ថែមប្រសិនបើចាំបាច់។ ទោះជាយ៉ាងណាក៏ដោយ បេក្ខជនទាំងពីរមិនត្រូវបានអនុញ្ញាតឱ្យសួរសំណួរគ្នាទៅវិញទៅមក និងមិនត្រូវបានអនុញ្ញាតឱ្យទាក់ទងជាមួយក្រុមបោះឆ្នោតក្នុងអំឡុងពេលជជែកដេញដោលនោះទេ។

ខ្លឹមសារនៃការជជែកដេញដោលគឺជុំវិញបញ្ហាដែលប្រជាជនអាមេរិកព្រួយបារម្ភ ដូចជាសេដ្ឋកិច្ច ជនអន្តោប្រវេសន៍ ការពន្លូតកូន គោលនយោបាយការបរទេស ជាពិសេសជម្លោះរុស្ស៊ី-អ៊ុយក្រែន និងហាម៉ាស-អ៊ីស្រាអែល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ