ការបោះជំរុំរដូវក្ដៅអាណិកជនវ័យក្មេងនិងយុវវ័យទីក្រុងហូជីមិញ

(VOVworld) - នាថ្ងៃទី២០ កក្កដា នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាមបាន
ប្រព្រឹត្តទៅពិធីបើកការបោះជំរុំរដូវក្ដៅអាណិកជនវ័យក្មេងនិងយុវវ័យទីក្រុងឆ្នាំ
២០១៥ក្រោមប្រធានបទ “វៀតណាមស្រុកកំណើតរបស់ខ្ញុំ”។ការបោះជំរុំរដូវក្ដៅឆ្នាំ
នេះ ប្រព្រឹត្តទៅក្នុងរយៈពេល៣ថ្ងៃដោយមានការចូលរួមរបស់សមាជិក ចំនួន៦០
នាក់ដែលជាជនវៀតណាមមកពីប្រទេសដូចជា អាមេរិក បារាំង ឡាវ កម្ពុជាជា
ដើម។បណ្ដាសមាជិកនឹងចូលរួមក្នុងសកម្មភាពមានអត្ថន័យជាច្រើន នៅទីក្រុង
ហូជីមិញនិងខេត្ត Ben Tre ដូចជាស្វែងយល់ប្រវត្តិសាស្ត្រ រំលឹកឡើងវិ ញនូវប្រពៃ
ណីរបស់ប្រជាជាតិក្នុងអំឡុងប៉ុន្មានឆ្នាំតស៊ូដណ្ដើមឯករាជ្យ ឯកភាពប្រទេសជាតិ
និងទស្សនាសារមន្ទីរយុទ្ធនាការហូជីមិញ។កញ្ញា Nguyen Khanh Huyen ជាជនវៀត
ណាមនៅថៃ១នាក់បានចែករំលែកថា៖

“ចំពោះជនវៀតណាមនៅឯបរទេសដូចខ្ញុំ ការបោះជំរុំនេះមានផលប្រយោជន៍
ជាច្រើនណាស់ដោយសារនេះជាឱកាសដើម្បីយើងខ្ញុំជួបប្រាស្រ័យ សំណេះសំ
ណាលជាមួយគ្នា។ការទៅទស្សនាសារមន្ទីរ ទៅកាន់តំបន់បដិវត្តន៍ ជួយយើងខ្ញុំ
យល់ច្រើនជាងអំពីបដិវត្តន៍វៀតណាមនិងសមិទ្ធិផលនានាដែល ប្រទេសជាតិ
ទទួលបាន។តាមនោះ យើងខ្ញុំនឹងមានអារម្មណ៍កាន់តែស្នេហាជាតិថែមទៀតនិង
ខិតខំប្រឹងប្រែង ហាត់ពត់លត់ដំដើម្បីរួមវិភាគទានសំរាប់ប្រទេសជាតិនាពេល
អនាគត”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ