ការបាញ់កាំភ្លើងដ៏រន្ធត់មួយបានកើតមានឡើងនៅមូលដ្ឋានកងទ័ពជើងទឹករបស់អាមេរិក
|
ការបាញ់កាំភ្លើងដ៏រន្ធត់មួយបានកើតមានឡើងនៅមូលដ្ឋានកងទ័ពជើងទឹករបស់អាមេរិក
(Image: Vietnam+) |
(VOVworld) – មនុស្សចំនួន ១៣ នាក់ត្រូវស្លាប់និងជាច្រើននាក់ទៀតរងរបួស ក្នុងការបាញ់កាំភ្លើងដ៏រន្ធត់មួយ ដែលបានកើតមានឡើង នាថ្ងៃទី ១៦ កញ្ញា នៅ មណ្ឌលរោងចក្រចំណុះទីបញ្ជាការដ្ឋានប្រព័ន្ធសមុទ្រកងទ័ពជើងទឹកអាមេរិក
(NAVSEA)។ ជនដៃដល់គឺ Aaron Alexis ដែលជាអតីតនាវឹកត្រូវបានកំទិច។ នា
បច្ចុបប្បន្ន កំលាំងប៉ូលីសនៅបន្តធ្វើការស៊ើបអង្កេតនិងតាមប្រម៉ាញជនសង្ស័យ
ទី ២ ។ សន្តិសុខត្រូវបានបង្កើនក្នុងតំបន់ជុំវិញទីកន្លែងដែលការបាញ់កាំភ្លើងបាន
កើតមានឡើង ដូចជា អាគាររដ្ឋសភាអាមេរិកនិងវិមានស។ ប្រធានាធិបតីអាមេរិក
លោក Barack Obama បានសម្តែងនូវការព្រួយបារម្មណ៍ចំពោះរឿងហេតុពោល
ខាងលើ ហើយអះអាងថា៖ ជនបង្កឧក្រដ្ឋិកម្មនឹងត្រូវបានជំនុំជំរះ។ សកម្មភាព
គោរពវិញ្ញា ណខ័ណ្ឌជនរងគ្រោះត្រូវស្លាប់ក្នុងការបាញ់កាំភ្លើងនេះនឹងអូស
បន្លាយដល់ថ្ងៃទី ២០ កញ្ញា។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី ១៦
កញ្ញា បណ្ដាកំលាំង សន្តិសុខអាមេរិកបានរឹតបន្តឹងសន្តិសុខ នៅវិមានស
បន្ទាប់ពី បុរសម្នាក់បានបាញ់កាំជ្រួចផ្កានៅឃ្លោងទ្វាចូលវិមានស៕