ការបាញ់កាំភ្លើងយ៉ាងតទល់វរវាងកំលាំងការពារព្រំដែនឥណ្ឌានិងប៉ាគីស្ថានបានផ្ទុះឡើង
(VOVworld) – ការបាញ់កាំភ្លើងយ៉ាងតទល់វរវាងកំលាំងការពារព្រំដែនឥណ្ឌានិង
ប៉ាគីស្ថានបានផ្ទុះឡើងតាមបណ្ដោយខ្សែត្រួតពិនិត្យព្រំដែន (LOC) ក្នុងតំបន់
ជំលោះ Kashmir នារសៀថ្ងៃទី ១១ មិថុនា។ ការប៉ះទង្គេចនេះបានប្រព្រឹត្តទៅក្នុង
រយៈពេល ១ ម៉ោង់ បន្ទាប់ពីទាហានការពារព្រំដែនប៉ាគីស្ថានបាញ់កាំភ្លើងធំទៅ
លើម៉ុស្តិយោធាមួយចំនួនរបស់ឥណ្ឌាក្នុងតំបន់ Kashmir។ កងកំលាំងឥណ្ឌាបាន ឆ្លើយតបតវិញការវាយប្រហារនេះ។ អ្នកនាំពាក្យកំលាំងការពារព្រំដែនឥណ្ឌានៅ
រដ្ឋ Jammu លោក S.N.Acharaya បានឲ្យដឹងថា៖ នេះគឺជាការវាយប្រហារលើកទី ២ របស់ទាហានប៉ាគីស្ថានក្នុងរយៈពេល ២ ថ្ងៃ កន្លងមក៕