ការបាញ់ប្រហារក្នុងអគាររដ្ឋសភាអ៊ីរ៉ង់បណ្តាលឲ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់

(VOVWORLD) -

ការបាញ់ប្រហារក្នុងអគាររដ្ឋសភាអ៊ីរ៉ង់បណ្តាលឲ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់ - ảnh 1ការបាញ់ប្រហារក្នុងអគាររដ្ឋសភាអ៊ីរ៉ង់បណ្តាលឲ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់ 

នាថ្ងៃទី៧ មិថុនា ជនខ្មាន់កាំភ្លើងជាច្រើននាក់បានបើកការបាញ់រះទំាងកម្រោលនៅក្នុងអគាររដ្ឋសភាអ៊ីរ៉ង់ ខណៈអត្តឃាតជនម្នាក់ទៀត បានចុចគ្រាប់បែកបំផ្ទុះនៅឯទីតាំងផ្នូរ របស់អតីតអ្នកបដិវត្តន៍អ៊ីរ៉ង់ លោក Ayatollah Ruhollah Khomeini នៅក្នុងរដ្ឋធានីតេហេរ៉ង់ដូចគ្នា។រហូតមកដល់ពេលនេះ យ៉ាងហោចណាស់មានមនុស្សចំនួន១២នាក់ត្រូវស្លាប់ និងមនុស្ស៣៩នាក់ទៀតរងរបួស ក្នុងការវាយប្រហារទាំងពីរនេះ។ អង្គការ” រដ្ឋឥស្លាមស្វ័យប្រកាស (IS)”បានទទួលខុសត្រូវចំពោះការវាយប្រហារទាំងពីរនេះ។នេះជាលើកដំបូងដែល IS ទទួលខុសត្រូវ ចំពោះការវាយប្រហារនៅអ៊ីរ៉ង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ