ការបាញ់ប្រហារក្នុងអគាររដ្ឋសភាអ៊ីរ៉ង់បណ្តាលឲ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់

(VOVWORLD) -  នាថ្ងៃទី៧ មិថុនា ជនខ្មាន់កាំភ្លើងជាច្រើននាក់បានបើកការបាញ់រះទំាងកម្រោលនៅក្នុងអគាររដ្ឋសភាអ៊ីរ៉ង់ ខណៈអត្តឃាតជនម្នាក់ទៀត បានចុចគ្រាប់បែកបំផ្ទុះនៅឯទីតាំងផ្នូរ របស់អតីតអ្នកបដិវត្តន៍អ៊ីរ៉ង់ លោក Ayatollah Ruhollah Khomeini 
ការបាញ់ប្រហារក្នុងអគាររដ្ឋសភាអ៊ីរ៉ង់បណ្តាលឲ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់ - ảnh 1 ការបាញ់ប្រហារក្នុងអគាររដ្ឋសភាអ៊ីរ៉ង់បណ្តាលឲ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់

        នាថ្ងៃទី៧ មិថុនា ជនខ្មាន់កាំភ្លើងជាច្រើននាក់បានបើកការបាញ់រះទំាងកម្រោលនៅក្នុងអគាររដ្ឋសភាអ៊ីរ៉ង់ ខណៈអត្តឃាតជនម្នាក់ទៀត បានចុចគ្រាប់បែកបំផ្ទុះនៅឯទីតាំងផ្នូរ របស់អតីតអ្នកបដិវត្តន៍អ៊ីរ៉ង់ លោក Ayatollah Ruhollah Khomeini នៅក្នុងរដ្ឋធានីតេហេរ៉ង់ដូចគ្នា។រហូតមកដល់ពេលនេះ យ៉ាងហោចណាស់មានមនុស្សចំនួន១៣នាក់ត្រូវស្លាប់ និងមនុស្ស៤៣នាក់ទៀតរងរបួស ក្នុងការវាយប្រហារទាំងពីរនេះ។ អង្គការ” រដ្ឋឥស្លាមស្វ័យប្រកាស (IS)”បានទទួលខុសត្រូវចំពោះការវាយប្រហារទាំងពីរនេះ។នេះជាលើកដំបូងដែល IS ទទួលខុសត្រូវ ចំពោះការវាយប្រហារនៅអ៊ីរ៉ង់។

        សហគមន៍អន្តរជាតិបានថ្កោលទោសយ៉ាងខ្លាំងក្លាការវាយប្រហារទាំងពីរនេះនៅអ៊ីរ៉ង់ដោយ IS អនុវត្តនោះ។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានថ្កោលទោសយ៉ាងខ្លាំងក្លាការវាយប្រហារនៅអ៊ីរ៉ង់និងអំពាវនាវអោយសហគមន៍អន្តរជាតិប្រកៀកស្មារប្រឆាំងភេរវកម្ម។ នៅកាណាដា រដ្ឋមន្ត្រីការបរទេស លោកស្រី Chrystina Freeland បានចាត់ទុកថា៖ការវាយប្រហារនេះបានប្រព្រឹត្តទៅក្នុងខែ Ramanda របស់ជនឥស្លាម ជាសកម្មភាព”មើលងាយស្មារតីសាសនា”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ