ការបាញ់រះនៅព្រះវិហារគ្រិស្តសាសនានៅប្រទេស Burkina Faso ដែលបណ្តាលឱ្យមនុស្សត្រូវបានស្លាប់និងរបួសជាច្រើននាក់
(VOVWORLD) - នាថ្ងៃទី ១២ ខែឧសភា ខ្មាន់កាំភ្លើងដែលមិនស្គាល់អត្តសញ្ញាណបានបាញ់រះទៅលើអ្នកកាន់ជំនឿសាសនានៅក្នុងព្រះវិហារគ្រិស្តសាសនាមួយនៅទីរួមស្រុក Dablo ភាគខាងជើងប្រទេស Burkina Faso ដែលបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៦ នាក់ ត្រូវបានស្លាប់ ក្នុងនោះរួមមានគ្រូគង្វាលផងដែរ។
រដ្ឋាភិបាល Burkino Faso ត្រូវតែប្រកាសគ្រាអាសន្ននៅតាមខេត្តមួយចំនួនបន្ទាប់ពីករណីការបាញ់រះនៅព្រះវិហារគ្រិស្តសាសនាដែលមនុស្សត្រូវបានស្លាប់និងរបួសជាច្រើននាក់ |
ការវាយប្រហារដូចពោលខាងលើនេះបានកើតឡើងនៅពេលដែលអ្នកកាន់ជំនឿសាសនាកំពុងចូលរួមអភិបូជាថ្ងៃ អាទិត្យ។ គួរបញ្ជាក់ថាចាប់តាំងពីដើម ឆ្នាំ២០១៩ មក ការវាយប្រហារភេរវកម្មបានកើតឡើងជាញឹកញ៉ាប់ ជាពិសេសគឺនៅខាងជើង ដោយបង្ខំឱ្យរដ្ឋាភិបាល Burkino Faso ត្រូវតែប្រកាសគ្រាអាសន្ននៅតាមខេត្តមួយចំនួននៅជិតព្រំដែនជាមួយប្រទេសម៉ាលីផងដែរ៕