ការបាញ់រះបង្កឲ្យមនុស្សស្លាប់និងរងរបួសនៅមជ្ឈមណ្ឌលពាណិជ្ជកម្មអាល្លឺម៉ង់

(VOVworld) - ករណីបាញ់រះមួយបានកើតមានឡើងនាយប់ថ្ងៃទី២២ កក្កដា នៅ
 មជ្ឈមណ្ឌលពាណិជ្ជកម្ម Olympia នៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់។នាបច្ចុច្បន្ន
ប៉ូលីសអាល្លឺម៉ង់បានបញ្ជាក់ថា ជនដៃដល់គឺជាបុរសមួយនាក់មានអាយុ១៨ឆ្នាំ
ហើយមានសញ្ជាតិចំនួន២គឺអាល្លឺម៉ង់និងអ៊ីរ៉ង់។ជនដៃដល់បានធ្វើអត្តឃាតនៅ
កន្លែងកើតហេតុ។ការបាញ់រះនេះបានធ្វើឲ្យមនុស្ស៩នាក់ស្លាប់ ១៦នាក់រងរបួស
ក្នុងនោះមាន៣នាក់ត្រូវរងរបួសយ៉ាងធ្ងន់ធ្ងរ។
ការបាញ់រះបង្កឲ្យមនុស្សស្លាប់និងរងរបួសនៅមជ្ឈមណ្ឌលពាណិជ្ជកម្មអាល្លឺម៉ង់ - ảnh 1
ប៉ូលីសអាល្លឺម៉ង់ (រូបថត៖Reuters)

នាព្រឹកថ្ងៃទី២៣ កក្កដា ក្រុមប្រឹក្សាសន្តិសុខសហព័ន្ធអាល្លឺម៉ង់បានរៀបចំកិច្ច
ប្រជុំបន្ទាន់ក្រោមអធិបតីភាពរបស់អធិការបតីលោកស្រី Angela Merkel។ថ្នាក់ដឹក
នាំជាច្រើនលើពិភពលោក ក្នុងនោះមានប្រធានាធិបតីអាមេរិកលោក Barack
Obama ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Donald Tusk និងរដ្ឋមន្រ្តីការបរទេសអង់
គ្លេសលោក Boris Johnson បានសំដែងការខឹងសម្បារអំពីការបាញ់រះនេះ ក៏ដូច
ជាការរំលែកទុក្ខដ៏ជ្រាលជ្រៅចំពោះជនរងគ្រោះ សាច់ញ្ញាត្តិរបស់គេក៏ដូចជា
ប្រទេសអាល្លឺម៉ង់ទាំងមូល។
នាថ្ងៃដដែល បន្ទាប់ពីទទួលបានព័ត៌មានស្ដីអំពីករណីបាញ់រះពោលខាងលើ
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh
បានសំណូមពរឲ្យស្ថាប័នតំណាងវៀតណាមប្រចាំនៅអាល្លឺម៉ង់ ធ្វើការជាមួយ
 ស្ថាប័នសមត្ថកិច្ចនៅប្រទេសសាមីដើម្បីស្វែងយល់អំពីស្ថានភាពជនវៀត
ណាមដែលកំពុងរស់នៅ សិក្សារៀនសូត្រនិងធ្វើការនៅទីនេះ។តាមព័ត៌មានថ្មី
បំផុតពី ស្ថានទូតវៀតណាមប្រចាំនៅអាល្លឺម៉ង់ នាបច្ចុប្បន្នមិនទាន់មានព័ត៌មាន
ណាស្ដី អំពីជនវៀតណាមត្រូវរងរបួសក្នុងការវាយប្រហារនេះនៅឡើយទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ