ការប្តេជ្ញាចិត្តក្នុងការផ្លាស់ប្តូរឌីជីថលនូវប្រព័ន្ធអប់រំក្នុងអាស៊ាន
(VOVWORLD) - នាថ្ងៃទី ១៥ ខែតុលា ក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាម សហការជាមួយមូលនិធិកុមារអង្គការសហប្រជាជាតិ ( UNICEF) និងលេខាធិការដ្ឋានអាស៊ាន បានរៀបចំកិច្ចប្រជុំ “ អាស៊ាន - UNICEF ស្តីពីការផ្លាស់ប្តូរឌីជីថលក្នុងប្រព័ន្ធអប់រំនៅក្នុងអាស៊ាន។
ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំនេះ ( ប្រភព៖ tienphong.vn) |
កិច្ចប្រជុំនេះមានគោលបំណងបញ្ជាក់ពីភាពចាំបាច់ក្នុងការអភិវឌ្ឍជំនាញខាងឌីជីថលនិងជំនាញផ្សេងៗទៀតដែលអាចផ្ទេរបាននៅក្នុងប្រព័ន្ធអប់រំអាស៊ានផងដែរ។ ថ្លែងមតិក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាម លោក Phung Xuan Nha បានមានប្រសាសន៍ថា កូនសិស្សនិងគ្រូបង្រៀនចាំបាច់ត្រូវតែទទួលយកបាននូវការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ដើម្បីភ្ជាប់ និងទាញយកចំណេះដឹងរបស់មនុស្សលោក ព្រមទាំងអំពាវនាវឱ្យរដ្ឋមន្រ្តីអប់រំនៃបណ្តាប្រទេសសមាជិកអាស៊ានឲ្យរួមដៃគ្នាក្នុងការកសាងបទដ្ឋានជំនាញខាងឌីជីថលដែលមានការឯកភាពគ្នានៅក្នុងតំបន់ ដោយឆ្ពោះទៅរកបង្កើតក្របខ័ណ្ឌសមត្ថភាពឌីជីថលមួយ ដែលត្រូវបានប្រទេសសមាជិកទទួលស្គាល់ផងដែរ។
នៅចុងបញ្ចប់នៃកិច្ចប្រជុំនេះ រដ្ឋមន្រ្តីអប់រំអាស៊ានបានអនុម័តលើសេចក្តីថ្លែងការណ៍រួមដោយបញ្ជាក់ពីសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនការអភិវឌ្ឍជំនាញខាងឌីជីថលនិងជំនាញខាងផ្លាស់ប្តូរឌីជីថលនៅក្នុងប្រព័ន្ធអប់រំនៃ បណ្តាប្រទេសសមាជិកអាស៊ាន៕