ការប្តេជ្ញាជិតរបស់វិនិយោគិនក្នុងការវិនិយោគ ៩,៧ ពាន់លានផោន សម្រាប់កំណើនបៃតងនៅអង់គ្លេស
(VOVWORLD) - នៅក្នុងកិច្ចប្រជុំកំពូលវិនិយោគសកលនៅទីក្រុង ឡុងដ៍ នៅថ្ងៃទី ១៩ ខែតុលា វិនិយោគិនទាំងក្នុងនិងក្រៅប្រទេសបានប្តេជ្ញាចិត្តថា នឹងវិនិយោគ ៩,៧ ពាន់លានផោនលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យានិងថាមពលនៅអង់គ្លេស ក្នុងកិច្ចខិតខំប្រឹងប្រែងសកលដើម្បីជំរុញកំណើនបៃតងនៅក្នុងខឿនសេដ្ឋកិច្ចរបស់ប្រទេសនេះ។
អញ្ជើញថ្លែង នៅក្នុងសន្និសីទ នាយករដ្ឋមន្ត្រីលោក Boris Johnson បានសង្កត់ធ្ងន់ថា វិនិយោគិនជួរមុខ នៅលើពិភព លោកបានមើលឃើញពីសក្តានុ ពលកំណើននិងការផ្លាសប្តូរថ្មីក្នុងវិស័យឧស្សាហកម្មនាពេលអនាគតនៅអង់គ្លេស។ លោកបានអះអាងថា កញ្ចប់វិនិយោគដែលមានតម្លៃ ៩,៧ ពាន់លាន ផោន នឹងជំរុញការស្តារសេដ្ឋកិច្ចឡើងវិញ បង្កើតការងាររាប់ពាន់និងធ្វើឲ្យប្រសើរឡើងតំបន់នានានៅទូទាំងប្រទេសអង់គ្លេស។
នាថ្ងៃដដែលនេះ រដ្ឋាភិបាលអង់គ្លេសបានប្រកាស “យុទ្ធសាស្ត្រអព្យាក្រឹតភាពឧស្ម័ន” សំដៅប្រែក្លាយទៅជាខឿនសេដ្ឋកិច្ចដែលមិនមាន CO2។ យុទ្ធសាស្ត្រខាងលើនេះ បានដាក់ចេញវិធានការជាក់ស្តែងដើម្បីកាត់បន្ថយការពឹងផ្អែករបស់អង់គ្លេសលើការនាំចូលឥន្ធនៈហ្វូស៊ីល ដោយធ្វើការវិនិយោគលើថាមពលស្អាត ពង្រឹងសន្តិសុខថាមពល និងការគាំទ្រដល់អាជីវកម្មនិងអ្នកប្រើប្រាស់ក្នុងការប្តូរទៅប្រើប្រាស់ប្រភពថាមពលស្អាត។ យុទ្ធសាស្ត្រនេះ គ្រោងនឹងបង្កើតការងារចំនួន ៤០០.០០០ កន្លែងដោយមានចំណូលខ្ពស់ និងទាក់ទាញការវិនិយោគឯកជនចំនួន ៩០ ពាន់ លានផោនលើវិស័យឧស្សាហកម្មបៃតង៕