ការប៉ះទង្កិចកើតមានឡើងក្នុងទិវារំលឹកខួបអនុស្សារវរីយ៍ ១ ឆ្នាំ នៃទិវាយុទ្ធនាការរំសាយបាតុកម្ម

ការប៉ះទង្កិចកើតមានឡើងក្នុងទិវារំលឹកខួបអនុស្សារវរីយ៍ ១ ឆ្នាំ នៃទិវាយុទ្ធនាការរំសាយបាតុកម្ម - ảnh 1
ការប៉ះទង្កិចកើតមានឡើងក្នុងទិវារំលឹកខួបអនុស្សារវរីយ៍ ១ ឆ្នាំ នៃទិវាយុទ្ធនាការរំសាយបាតុកម្ម (Image: VNA)


(VOVworld) – នាថ្ងៃទី ១៤ សីហា អ្នកគាំទ្រអតីតប្រធានាធិបតីអេហ្ស៊ីប លោក
Mohamed Morsi បានដំណើរការធ្វើបាតុកម្មក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍ ១ ឆ្នាំ នៃទិវាយុទ្ធនាការរំសាយបាតុកម្មដ៏បង្ហូរឈាម ក្នុងពេលដែល សន្តិសុខត្រូវបានបង្កើន យ៉ាងខ្លាំងក្នុងទូទាំងប្រទេស។ បាតុករឥស្លាមរាប់រាយនាក់បានដុតកង់រថយន្តនិង ហ៊ុំព័ទ្ធផ្លូវជាច្រើននៅរដ្ឋធានីគែរនិងខែត្តជិតខាង Giza។ ក្រៅពីនោះ បាតុករចំនួន ៤ រយនាក់បានប្រមូលផ្តុំនៅតំបន់ភាគខាងជើងទីក្រុងគែរនិងស្រែកហៅពាក្យស្លោក ប្រឆាំងជំទាស់កងទ័ពនិងប៉ូលីសមុនពេលត្រូវបានរំសាយ។ ក្នុងពេលនោះ កំលាំង សន្តិសុខត្រូវបានដាក់ពង្រាយក្នុងទូទាំងទីកន្លែងសំខាន់នៅទីក្រុងគែរនិងខេត្ត Giza។ មជ្ឈដ្ឋានមន្ត្រីរបស់អេហ្ស៊ីបបានអនុវត្តផែនការធានាសន្តិសុខសំរាប់ស្ថានទូតបរទេស
ប្រចាំនៅទីនេះ រួមជាមួយ ស្ថានីយ៍ផ្សាយសម្លេងនិងទូរទស្សន៍ជាតិ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ