ការប៉ះទង្គិចគ្នានៅតំបន់ Gaza បណ្ដាលឲ្យមនុស្សរងរបួស និងស្លាប់រាប់រយនាក់

(VOVWORLD) -មានជនប៉ាឡេស្ទីនយ៉ាងហោចណាស់ពីរនាក់ ក្នុងនោះមានកុមារអាយុ 13 ឆ្នាំដែលត្រូវស្លាប់ និងមនុស្សចំនួន 310 នាក់ផ្សេងទៀតរងរបួសនៅក្នុងការប៉ះទង្គិចគ្នានាថ្ងៃទី ២៩ មិថុនារវាងបាតករ និងទាហានអ៊ីស្រាអែលនៅភាគខាងកើតតំបន់ Gaza។ 
ការប៉ះទង្គិចគ្នានៅតំបន់ Gaza បណ្ដាលឲ្យមនុស្សរងរបួស និងស្លាប់រាប់រយនាក់ - ảnh 1ការប៉ះទង្គិចគ្នារវាងទាហានអ៊ីស្រាអែលនិងក្រុមអ្នកតវ៉ាប៉ាឡេស្ទីននៅក្នុងតំបន់ព្រំដែនរវាងហ្គាហ្សានិងអ៊ីស្រាអែលថ្ងៃទី 8 ខែមិថុនា។ (រូបថត: THX / TTXVN)

អ្នកនាំពាក្យទី ភ្នាក់ងារសុខភាពតំបន់ Gaza លោក Ashraf Al-Qedra បានឲ្យដឹងថា៖ ចំនួនមនុស្សស្លាប់និងរបួសទាំងនេះ សុទ្ធតែជាជនរងគ្រោះក្នុងការតវ៉ាប្រឆាំងអ៊ីស្រាអែល ដែលបានកើតឡើងនាថ្ងៃសុក្រជារៀងរាល់សប្ដាហ៍ ដែលបានចាប់ផ្ដើម កាលពីថ្ងៃទី ៣០ មិនាកន្លងមក។ សកម្មភាពមហាបាតុកម្មដោយទាក់ទាញបានការចូលរួមរបស់មនុស្សរាប់រយនាក់នេះ សំដៅអះអាងនូវសាមគ្គីភាពរបស់ជនប៉ាឡេស្ទីនដើម្បីប្រឈមមុខនឹងអ៊ីស្រាអែលនិងប្រឆាំងប្រធានាធិបតីអាមេរិកលោក Donald Trump ដែលបានប្រដេញតាមសំណើរអំពី
សន្ធិសញ្ញាសន្តិភាពមួយនៅមជ្ឈឹមបូព៌ាដែលមានឈ្មោះថា " កិច្ចព្រមព្រៀងសតវត្ស"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ