ការប៉ះទង្គិចគ្នានៅតាមព្រំដែនឥណ្ឌូ -ចិន៖ អ្នកស្លាប់និងរងរបួសបានកើនឡើងយ៉ាងខ្លាំង
(VOVWORLD) - យោងតាមទីភ្នាក់ងារសារព័ត៌មានឥណ្ឌា ANI បានឲ្យដឹងថា ហេតុការណ៍នេះបានកើតមានឡើងនៅជ្រលងភ្នំ Galwan បន្ទាប់ពីយោធាចិនបានព្យាយាមផ្លាស់ប្តូរដោយឯកតោភាគី នូវស្ថានភាពដើម ក្នុងបរិបទដែលភាគីទាំងពីរកំពុងខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹងនៅ Ladakh ភាគខាងកើត។
ក្បួនរថយន្តរបស់កងទ័ពឥណ្ឌាបានធ្វើដំណើរឆ្ពោះទៅកាន់ទីប្រជុំជន |
ប្រព័ន្ធសារព័ត៌មានឥណ្ឌានាយប់ថ្ងៃ ទី ១៦ ខែមិថុនាសុទ្ធតែបានអះអាង ថា អ្នកស្លាប់និងរងរបួសរបស់យោ ធាឥណ្ឌានិងចិនគឺខ្ពស់ជាងច្រើន បើប្រៀបធៀបនឹងតួរលេខដែលបានប្រកាសមុននេះ។ ពោលគឺ យ៉ាងហោចណាស់មានយោធាឥណ្ឌាចំនួន ២០ នាក់ ត្រូវស្លាប់ ខណៈដែលយោធាចិនចំនួន ៤៣ នាក់ ត្រូវរងរបួសយ៉ាងខ្លាំង ឬស្លាប់ ក្រោយពីការ ប៉ះទង្គិចគ្នាអស់រយៈពេលរាប់ម៉ោងនាយប់ថ្ងៃទី ១៥ ខែមិថុនា នៅតាម ខ្សែបន្ទាត់គ្រប់គ្រងជួរមុខ (LAC)។
យោងតាមទីភ្នាក់ងារសារព័ត៌មានឥណ្ឌា ANI បានឲ្យដឹងថា ហេតុការណ៍នេះបានកើតមានឡើងនៅជ្រលងភ្នំ Galwan បន្ទាប់ពីយោធាចិនបានព្យាយាមផ្លាស់ប្តូរដោយឯកតោភាគី នូវស្ថានភាពដើម ក្នុងបរិបទដែលភាគីទាំងពីរកំពុងខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹងនៅ Ladakh ភាគខាងកើត។
អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌាលោក Anurag Srivastava នាថ្ងៃទី ១៦ ខែមិថុនា បានចាត់ទុកថា ចិនបានរំលោភបំពានលើកិច្ចព្រមព្រៀងស្ដីពីការគោរពខ្សែ LAC នៅជ្រលងភ្នំ Galwan។
ក្នុងពេលនោះ ក្រសួងការបរទេសចិនបានឡើងសម្លេងប្រឆាំងជំទាស់ភាគីឥណ្ឌា អំពីហេតុការណ៍ ដែលបានកើតមានឡើងនាយប់ថ្ងៃទី ១៥ ខែមិថុនា នៅតាមតំបន់ព្រំដែន។ សេចក្ដីប្រកាសនេះត្រូវបាន អនុរដ្ឋមន្រ្តីក្រសួងការបរទេសចិន Luo Zhao Hui នាំចេញក្នុងជំនួបជាមួយ ឯកអគ្គរដ្ឋទូតឥណ្ឌាលោក Vikram Misri នៅទីក្រុង ប៉េកាំងកាលពីថ្ងៃទី ១៦ ខែមិថុនា។ អនុរដ្ឋមន្រ្តីក្រសួងការបរទេសចិនបានចាត់ទុកថា យោធាឥណ្ឌាបានឆ្លងកាត់ព្រំដែន ដើម្បីធ្វើសកម្មភាពខុសច្បាប់ដោយបង្កហេតុ និង វាយប្រហារទៅលើយោធាចិន ហើយធ្វើឲ្យកើតមាន ជម្លោះដ៏ធ្ងន់ធ្ងរនេះ៕