ការប៉ះទង្គិចគ្នារវាងបាតុករប៉ាឡេស្ទីននិងទាហានអ៊ីស្រាអែល

(VOVWORLD) - បាតុករប៉ាឡេស្ទីនរាប់រយនាក់ បានរងរបួសក្នុងការប៉ះទង្គិចគ្នាជាមួយកងទ័ពអ៊ីស្រាអែលកាលពីថ្ងៃទី ២ ខែកក្កដានៅតំបន់ West Bank។  ការប៉ះទង្គិចគ្នាបានកើតមានឡើងនៅជិតភូមិ Beita ភាគខាងត្បូងទីក្រុង Nablus នៃតំបន់ West Bank។ 
ការប៉ះទង្គិចគ្នារវាងបាតុករប៉ាឡេស្ទីននិងទាហានអ៊ីស្រាអែល - ảnh 1ប្រជាជនប៉ាឡេស្ទីនចូលរួមបាតុកម្ម  (រូបថត៖ AFP / VNA)

កងទ័ពអ៊ីស្រាអែលបានបាញ់គ្រាប់កាំភ្លើងពិត គ្រាប់កាំភ្លើងកៅស៊ូ និងប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកក្រុមបាតុករ បន្ទាប់ពីបាតុករមួយចំនួនបានគប់ដុំថ្មទៅលើក្រុមកងទ័ព គ្រវីទង់ជាតិប៉ាឡេស្ទីន និងស្រែកហ៊ោពាក្យស្លោកប្រឆាំង អ៊ីស្រាអែល។ បុគ្គលិកសុខាភិបាលនៃសម្ព័ន្ធសមាគមន៍អឌ្ឍចន្ទក្រហមប៉ាឡេស្ទីនបានឲ្យដឹងថា មានជនប៉ាឡេស្ទីនយ៉ាងហោចណាស់ ១៥០នាក់ត្រូវរងរបួស ក្នុងនោះមានអ្នកថតរូបម្នាក់ និងបុគ្គលិកពេទ្យម្នាក់

រៀងរាល់ថ្ងៃសុក្រ ប្រជាជនប៉ាឡេស្ទីនបានធ្វើបាតុកម្មនៅតំបន់ផ្សេងៗនៃតំបន់ West Bank ដើម្បីប្រឆាំងជំទាស់នឹងសកម្មភាពសាងសង់ និងពង្រីកតំបន់ តាំងទីលំនៅរបស់អ៊ីស្រាអែល។ បណ្ដាបាតុកម្មតែងតែបណ្ដាលឲ្យមានការប៉ះទង្គិចគ្នាជាមួយកងទ័ពអ៊ីស្រាអែលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ