ការប៉ះទង្គិចគ្នារវាងប៉ូលីសនិងក្រុមបាតុករ "អាវកាក់ពណ៌លឿង" បន្ទាប់ពីពិធីព្យុហយាត្រានៅប្រទេសបារាំង

(VOVWORLD) -  ប៉ូលិសបារាំងបានប្រើឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងបាតុករនៅតាមមហាវិថី Champs Elysees កាលពីថ្ងៃទី ១៤ ខែកក្កដា កន្លងទៅ បន្ទាប់ពី ប្រធានាធិបតីបារាំង លោក  Emmanuel Macron បានអញ្ជើញធ្វើជាអធិបតីក្នុងពិធីព្យុហយាត្រាក្នុងឱកាសរំលឹកទិវាបុណ្យឯករាជ្យជាតិ ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាច្រើនរូបនៅអឺរ៉ុបផងដែរ។
ការប៉ះទង្គិចគ្នារវាងប៉ូលីសនិងក្រុមបាតុករ បាតុករនៅមហាវិថី Champs Elysees 

មហាវិថី Champs Elysees ស្ថិតនៅចំកណ្តាលទីក្រុងប៉ារីស បានបើកចរាចរណ៍ភ្លាមៗ បន្ទាប់ពីការធ្វើព្យុហយាត្រាបានចប់ ប៉ុន្តែបាតុកររាប់រយនាក់ចំណុះចលនា«អាវកាក់ពណ៌លឿង» បានព្យាយាមរិះរកវិធីដើម្បីកាន់កាប់មហាវិថីនេះ។ មានមនុស្សមួយចំនួនទៀតបានរារាំងផ្លូវនេះដោយប្រើវត្ថុរបាំងដូចជាធុងសំរាម កាកសំណល់និងបានគប់វត្ថុជាច្រើនទៅលើប៉ូលីសទៀត  ផង។ គួរបញ្ជាក់ថា មុននេះមានបាតុករ"អាវកាក់ពណ៌លឿង" ប្រមាណ ១៥០ នាក់  និងមេដឹកនាំចលនានេះ ត្រូវបានចាប់ខ្លួននៅជិតមហាវិថី Champs Elysees ដោយសារពួកគេព្យាយាមសម្រុកចូលទៅក្នុងមហាវិថីនេះក្នុងអំឡុងពេលពិធីព្យុហយាត្រាកំពុងតែប្រព្រឹត្តទៅផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ