ការបោះប្រជាមតិរួមចំណែកកសាងនិតិរដ្ឋសង្គមនិយម
(VOVworld)-នាពេលរសៀលថ្ងៃទី២៣មិថុនា សមាជិកសភាបានពិភាគ្សាលើ គម្រោងច្បាប់បោះប្រជាមតិ។ នេះជាគម្រោងច្បាប់សំខាន់ដែលបានយកមក ពិភាគ្សានៅរដ្ឋសភាជាលើកដំបូង។ គម្រោងនេះដោយសមាគមអ្នកច្បាប់ វៀត
ណាមចងក្រង សំដៅ លើកកម្ពស់ប្រពៃណីគោរពប្រជាជន។ ច្បាប់នេះនឹងរួម
ចំណែក កសាង នីតិរដ្ឋសង្គមនិយមវៀតណាម គឺរបស់ប្រជាជន ដោយប្រជាជន
និងដើម្បី ប្រជាជន។
សមាជិក សមាជិការសភាបានស្រុះចិត្តគំនិតចំពោះភាពចាំបាច់នៃការផ្សព្វ
ផ្សាយច្បាប់នេះ ដើម្បីប្រជាជនអាចបង្ហាញនូវសិទ្ធិជាម្ចាស់របស់ខ្លួនចំពោះ រាល់
បញ្ហាសំខាន់របស់ប្រទេសជាតិ។ ស្តីពីក្របខ័ណ្ឌនៃការបោះប្រជាមតិ លោកស្រី
Tran Hong Tham សមាជិការសភាមណ្ឌល Can Tho បានរួម មតិថា៖ “ខ្ញុំយល់ព្រម
ចំពោះការកំណត់របស់បណ្តាការបោះប្រជាមតិ ដែល បានអនុវត្តក្នុងក្របខ័ណ្ឌ
ទូទាំងប្រទេស ដើម្បីស្របនឹងសេចក្តីកំណត់នៃ រដ្ឋធម្មនុញ្ញ។ គណៈប្រតិភូមជ្ឈឹម
រណសិរ្សមាតុភូមិវៀតណាម មានសិទ្ធ ស្នើការបោះប្រជាមតិ ដើម្បីបង្កើតបន្ថែម
កាណាល់ព័ត៌មានសំខាន់១ទៀត ដើម្បីរដ្ឋសភាសម្រេចនូវបញ្ហាបោះប្រជាមតិ”៕