ការបំផ្ទុះកាំភ្លើងនៅផ្សារបុណ្យណូអែលនៅ ទីក្រុង Strasbourg ប្រទេសបារាំង៖ ជនជាប់សង្ស័យធ្លាប់ស្បថស្មោះត្រង់ជាមួយ IS

(VOVWORLD) -នាថ្ងៃទី ២២ ខែធ្នូ យោងតាមប្រភពព័ត៌មានរបស់តុលាការបានឲ្យដឹងថា នៅក្នុងខ្សែវីដេអូមួយ មុខសញ្ញា Cherif Chekatt ជាជនជាប់សង្ស័យក្នុងករណីបាញ់រះនៅផ្សារបុណ្យណូអែលនៅ ទីក្រុង Strasbourg ប៉ែកខាងកើតប្រទេសបារាំងនាថ្ងៃទី ១១ ខែធ្នូកន្លងទៅ បានធ្វើការស្បថជាមួយអង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS)។ 
ការបំផ្ទុះកាំភ្លើងនៅផ្សារបុណ្យណូអែលនៅ ទីក្រុង Strasbourg ប្រទេសបារាំង៖ ជនជាប់សង្ស័យធ្លាប់ស្បថស្មោះត្រង់ជាមួយ IS - ảnh 1មុខសញ្ញា Cherif Chekatt ជាជនជាប់សង្ស័យក្នុងករណីបាញ់រះនៅផ្សារបុណ្យណូអែលនៅ ទីក្រុង Strasbourg ប៉ែកខាងកើតប្រទេសបារាំង (រូបថតៈ AFP / VNA)

ខ្សែវីដេអូនេះត្រូវបានរកឃើញនៅខាងក្នុង USB របស់ Chekatt អាយុ ២៩ ឆ្នាំ ដែលជាមុខសញ្ញាត្រូវប៉ូលីសកំទេចក្នុងយុទ្ធនាការតាមចាប់ខ្លួន ក្នុងរយៈពេល ២ ថ្ងៃ នៅ ទីក្រុង Strasbourg បន្ទាប់ពីការវាយប្រហារពោលខាងលើ។ មុខសញ្ញា  Chekatt ត្រូវបានផ្តន្ទាទោសចំនួន ២៧ លើកនៅបារាំង អាល្លឺម៉ង់ និងស្វ៊ីស ហើយស្ថិតក្នុងបញ្ជីភេរវករជាប់សង្ស័យ។ IS បានទទួលស្គាល់ថា Chekatt គឺជាខ្មាន់កាំភ្លើងមួយនាក់នៃអង្គការភេរវកម្មនេះផងដែរ។

សូមបញ្ជាក់ថាការបំផ្ទុះកាំភ្លើងនៅផ្សារនេះនាថ្ងៃទី១១ ខែធ្នូ នៅ ទីក្រុង Strasbourg បានបណ្ដាលឲ្យមនុស្សចំនួន ៥ នាក់ស្លាប់ និង ១១ នាក់ទៀតត្រូវរងរបួសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ