ការ​បំផ្ទុះ​គ្រាប់បែក​ក្នុង​រថយន្តនៅ​ភាគ​ខាងត្បូង​ប្រទេស​ថៃ​ ​បណ្តាល​ឱ្យ​មនុស្ស​ជាង​៣០​នាក់​ស្លាប់និង​រង​របួស់​​

(VOVWORLD) - មន្ត្រីប៉ូលីសថៃបានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់ និងប្រហែល ៣០ នាក់ផ្សេងទៀតបានរងរបួស នៅពេលដែលគ្រាប់បែកក្នុងរថយន្តបានផ្ទុះនៅខាងក្នុងអគារប៉ូលីស ខេត្ត Narathiwat (ណារ៉ាធីវ៉ាត់) ភាគខាងត្បូងប្រទេសថៃ នាថ្ងៃទី ២២ ខែវិច្ឆិកា។
ការ​បំផ្ទុះ​គ្រាប់បែក​ក្នុង​រថយន្តនៅ​ភាគ​ខាងត្បូង​ប្រទេស​ថៃ​ ​បណ្តាល​ឱ្យ​មនុស្ស​ជាង​៣០​នាក់​ស្លាប់និង​រង​របួស់​​ - ảnh 1រូបថត៖ Reuters

 រហូតមកដល់ពេលនេះ មិនទាន់មាននរណាម្នាក់ចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ។

ស្ថានភាពសន្តិសុខ និងសណ្តាប់ធ្នាប់នៅក្នុងខេត្តចំនួន៣ភាគខាងត្បូងប្រទេសថៃ រួមមាន Yala (យ៉ាឡា) Pattani (ប៉ាតានី) និង Narathiwat មានភាពស្មុគស្មាញក្នុងរយៈពេលជាច្រើនទសវត្សរ៍មកហើយ។ ក្រុមឧទ្ទាមអ៊ីស្លាមផ្តាច់ខ្លួននៅក្នុងតំបន់បានប្រព្រឹត្តអំពើហឹង្សាម្តងហើយម្តងទៀត ដោយបានសម្លាប់មនុស្សចំនួនជាង ៧.៣០០ នាក់នៅក្នុងជម្លោះ ចាប់តាំងពីឆ្នាំ ២០០៤មក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ