|
កម្លាំងជួយសង្គ្រោះបំពេញភារកិច្ចនៅកន្លែងកើតហេតុនៃការបំផ្ទុះគ្រាប់បែកនៅទីក្រុងអង់ការ៉ានាថ្ងៃទី១៣ មិនា (រូបថត៖Xinhua/TTXVN) |
(VOVworld) - ក្រសួងមហាផ្ទៃទួរគីនាថ្ងៃទី១៥ មិនា បានឲ្យដឹងថា រដ្ឋាភិបាល ទួរគី
មានភស្តុតាងស្ទើរតែរឹងមាំដើម្បីបញ្ជាក់ថា មុខសញ្ញាបះបោរជន Kurd មួយចំនួន
មានជាប់ទាក់ទិនដល់ការវាយប្រហារភេរវកម្មដោយគ្រាប់បែកនៅរដ្ឋធានីអង់ការ៉ា
ដែលបណ្ដាលឲ្យមនុស្សស្លាប់ចំនួន៣៧នាក់ បើទោះបីជារហូតដល់ពេលនេះមិន
ទាន់មានអង្គការណាក្រោកឡើងការទទួលខុសត្រូវអំពីការវាយប្រហារ នេះនៅ
ឡើយក្ដី។ក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងមហាផ្ទៃទួរគីបានបញ្ជាក់ថា ជនដៃ
ដល់មានឈ្មោះ Seher Cagla Demir កើតនាឆ្នាំ១៩៩២ ហើយមានទំនាក់ទំនងជា
មួយគណៈបក្សកម្មករជន Kurd (PKK) ចាប់តាំងពីឆ្នាំ២០១៣មក។តាមក្រសួង
នេះថា Demir បានឆ្លងដែនដោយខុសច្បាប់ចូលស៊ីរី ហើយទទួលបានការហ្វឹក
ហាត់របស់អង្គការភេរវកម្ម YPG ដែលជាអង្គការសេនាជន ជន Kurd ដែល ត្រូវ
បានអង់ការ៉ាដាក់ក្នុងបញ្ជីឈ្នោះអង្គការភេរវកម្មមានទំនាក់ទំនងជាមួយPKK។
ការបំផ្ទុះគ្រាប់បែកបានកើតឡើងនារសៀលថ្ងៃទី១៣ មិនា នៅទីលាន Kizilay នៅ
ពេលរថយន្តផ្ទុកគ្រាប់បែកបានបុកនឹងឡានក្រុងមួយ។នេះជាការវាយប្រហារទី
៣តម្រង់ទៅលើអង់ការ៉ាក្នុងរយៈពេល៥ខែកន្លងទៅ៕