ការបំផ្ទុះគ្រាប់បែកអត្តឃាត បណ្តាលឱ្យមនុស្សស្លាប់និងរងរបួសនៅភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន
(VOVWORLD) -មានគ្រាប់បែកមួយគ្រាប់ត្រូវបានដាក់ក្នុងម៉ូតូមួយគ្រឿង ដោយបណ្ដាលឲ្យទាហាននៃកម្លាំងសន្តិសុខ និងជនស៊ីវិលត្រូវស្លាប់ និងបាត់បង់ជីវិត។ នាបច្ចុប្បន្ននេះ មិនទាន់មានអង្គការណាមួយចេញមុខទទួលខុសត្រូវ។
ជនរងគ្រោះនៃការបំផ្ទុះគ្រាប់បែកអត្តឃាត (រូបថត៖ vnanet.vn) |
នាថ្ងៃទី ៧ ខែតុលា ការបំផ្ទុះគ្រាប់បែកអត្តឃាតមួយ សំដៅទៅលើរថយន្ដក្រុងដែលដឹកទាហាន នៃកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាននៅទីក្រុង Jalalabad ខេត្ត Nangarhar ភាគខាងកើតនៃប្រទេសនេះបានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ១០ នាក់ត្រូវស្លាប់ និង ២៧ នាក់ទៀតត្រូវរងរបួស។ យោងតាមអ្នកនាំពាក្យរបស់អភិបាលខេត្ត Nangarhar បានឲ្យដឹងថា មានគ្រាប់បែកមួយគ្រាប់ត្រូវបានដាក់ក្នុងម៉ូតូមួយគ្រឿង ដោយបណ្ដាលឲ្យទាហាននៃកម្លាំងសន្តិសុខ និងជនស៊ីវិលត្រូវស្លាប់ និងបាត់បង់ជីវិត។ នាបច្ចុប្បន្ននេះ មិនទាន់មានអង្គការណាមួយចេញមុខទទួលខុសត្រូវឡើយ៕