ការបំផ្លាញចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នឹងជាការខូចខាត់ដ៏ធ្ងន់ធ្ងរ

(VOVWORLD) - នាថ្ងៃទី ៥ មិនា ទីភ្នាក់ងារបរមាណូអន្តរជាតិ (IAEA) បានព្រមាន ថា៖ ការបំផ្លាញចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលអ៊ីរ៉ង់និងក្រុម P5+1 បានចុះហត្ថលេខានឹងជា «ការខូចខាតដ៏ធ្ងន់ធ្ងរ១»។ 
ការបំផ្លាញចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នឹងជាការខូចខាត់ដ៏ធ្ងន់ធ្ងរ  - ảnh 1ការបំផ្លាញចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នឹងជាការខូចខាត់ដ៏ធ្ងន់ធ្ងរ  

(VOVworld) – នាថ្ងៃទី ៥ មិនា ទីភ្នាក់ងារបរមាណូអន្តរជាតិ (IAEA) បានព្រមាន ថា៖ ការបំផ្លាញចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលអ៊ីរ៉ង់និងក្រុម P5+1 បានចុះហត្ថលេខានឹងជា «ការខូចខាតដ៏ធ្ងន់ធ្ងរ១»។ ក្នុងបទសន្ទរកថានៅពិធីបើកសន្និសីទគណៈនាយក IAEA អគ្គនាយក IAEA លោក Yukiya Amano បានអះអាងជាថ្មីម្តងទៀតថា៖ អ៊ីរ៉ង់បាននិងកំពុងជានិច្ចប្រតិបត្តិតាមបណ្ដាមាត្រានៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលបានចុះហត្ថលេខារវាងប្រទេសនេះនិងក្រុម P5+1 នាឆ្នាំ ២០១៥ ឬហៅថា ផែនការធ្វើសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ (JCPOA)។ តាមលោកថា កិច្ចព្រមព្រៀងនេះសឲ្យឃើញនូវជោគជ័យរបស់សកម្មភាពត្រួតពិនិត្យនុយក្លេអ៊ែរ។ ដោយហេតុនេះ ការបំផ្លាញចោលនៃកិច្ចព្រមព្រៀងនេះនឹងជាបរាជ័យដ៏ធ្ងន់ធ្ងរចំពោះសកម្មភាពត្រួតពិនិត្យនុយក្លេអ៊ែរក៏ដូចជាចំពោះពហុភាគីនិយាមដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ