ការប្រកួតកីឡាវាយកូនគោលនៅសាធារណៈរដ្ឋឆែកតភ្ជាប់ជនវៀតណាមនៅអឺរ៉ុប

(VOVWORLD) - នាថ្ងៃទី២ កក្កដា កីឡាករវាយកូនគោលចំនួន៣១៥ នាក់មកពី ប្រទេសអឺរ៉ុបចំនួន១១និងវៀតណាមបានចូលរួមការប្រកួតកីឡាវាយកូនគោលសាធារណៈរដ្ឋឆែកបើកទូលាយឆ្នាំ២០១៧។ 
ការប្រកួតកីឡាវាយកូនគោលនៅសាធារណៈរដ្ឋឆែកតភ្ជាប់ជនវៀតណាមនៅអឺរ៉ុប - ảnh 1 បណ្ដាកីឡាករចូលរួមការប្រកួតនេះ (រូបថត៖VOV5)

(VOVworld) - នាថ្ងៃទី២ កក្កដា កីឡាករវាយកូនគោលចំនួន៣១៥នាក់មកពី ប្រទេសអឺរ៉ុបចំនួន ១១និងវៀតណាមបានចូលរួមការប្រកួតកីឡាវាយកូនគោលសាធារណៈរដ្ឋឆែកបើកទូលាយឆ្នាំ២០១៧។ការប្រកួតនេះ ដោយក្លិបកីឡាវាយ កូនគោលវៀតណាម-ឆែកសហការជាមួយសមាគមន៍ជនវៀតណាមនៅឆែក រៀបចំឡើងជារៀងរាល់ឆ្នាំ សំដៅជំរុញចលនាលេងកីឡាវាយកូនគោលនៅ សាធារណៈរដ្ឋឆែកនិយាយដោយឡែកនិងទ្វីបអឺរ៉ុបនិយាយរួម។លោក Nguyen Gia Bao មកពីប្រទេសរុស្ស៊ី បានឲ្យដឹងថា៖

        “តាមរយៈការប្រកួតកីឡាតេនីសមុននេះ៨-៩ឆ្នាំ ខ្ញុំឃើញថា សហគមន៍ជន វៀតណាមនៅអឺរ៉ុបស្និទ្ធស្នាលជាមួយគ្នាណាស់។រីឯការប្រកួតកីឡាវាយកូន គោលនេះវិញ គឺជាការប្រកួតធំមួយហើយអាចជួយសហគមន៍ជនវៀតណាមនៅ ឯបរទេសតភ្ជាប់ជាមួយគ្នា។នេះជាប្រការអស្ចារ្យណាស់”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ