ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ - ស៊ីហ្គេមលើកទី ៣០ បានបិទបញ្ចប់ជាផ្លូវការ
(VOVWORLD) - បន្ទាប់ពីការប្រកួតអស់រយៈពេល ២ សប្តាហ៍មហោស្រពកីឡាអាស៊ីអាគ្នេយ៍លើកទី ៣០ - ស៊ីហ្គេម ៣០ បានបិទបញ្ចប់ជាផ្លូវការនារសៀលថ្ងៃទី ១១ ខែធ្នូ នៅពហុកីឡាដ្ឋានរដ្ឋធានីម៉ានីលប្រទេសហ្វីលីពីន។
ព្រឹត្តិការណ៍នេះប្រមូលផ្តុំសិល្បករល្បីៗមកពីប្រទេសហ្វីលីពីននិងពិភពលោកដើម្បីចូលរួមសម្តែងប្រកបដោយបរិយាកាសពិធីដ៏ផុសផុល។
នៅក្នុងពិធីនេះ ក្រុមកីឡាហ្វីលីពីនជាប់កំពូលតារាងមេដាយដោយមានដណ្ដើមមេដាយមាសចំនួន ១៤៩ គ្រឿង។ ទន្ទឹមជាមួយនេះ កីឡាករហែលទឹក Zheng Wen (សិង្ហបុរី) និងកីឡាការិនី Nguyen Thi Anh Vien (វៀតណាម) ទទួលបានពានរង្វាន់អត្តពលិកឆ្នើមបំផុតនៅស៊ីហ្គេម ៣០ ដោយដណ្ដើមបានមេដាយមាសចំនួន ៦ គ្រឿងនិងមេដាយប្រាក់ចំនួន ២ គ្រឿង។ អត្តពលិក Roger Casogay (ហ្វីលីពីន) ទទួលបានពានរង្វាន់ Fair-Play។
ថ្លែងនៅក្នុងពិធីនេះ ប្រធានគណៈកម្មាធិការអូឡាំពិកហ្វីលីពីនលោក Abraham Tolentino បានប្រកាសបិទបញ្ចប់ការប្រកួតកីឡាហ្គេមសមុទ្រ ៣០ និងធ្វើការអបអរសាទរទៅកាន់ស៊ីហ្គេមលើកក្រោយនៅវៀតណាមឆ្នាំ ២០២១។
ខ្ញុំសូមប្រកាសបិទបញ្ចប់ការប្រកួតកីឡាស៊ីហ្គេមលើកទី ៣០ និងអំពាវនាវដល់យុវជននៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ប្រមូលផ្តុំគ្នានៅទីក្រុងហាណូយប្រទេសវៀតណាមបន្ទាប់ពីនេះរយៈពេល ២ ឆ្នាំដើម្បីអបអរការប្រកួតកីឡាស៊ីហ្គេមលើកទី ៣១ ដែលត្រូវទទួលស្វាគមន៍ដោយប្រទេសម្ចាស់ផ្ទះវៀតណាម។
រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាមលោក Nguyen Ngoc Thien ទទួលទង់ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី ៣១ ឆ្នាំ ២០២១ ពីប្រធានគណៈកម្មាធិការអូឡាំពិកហ្វីលីពីន (រូបថត៖ VOV) |
បន្ទាប់ពីនេះ រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍លោក Nguyen Ngoc Thien និងតំណាងថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានទទួលទង់ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី ៣១ ឆ្នាំ ២០២១ ពីប្រធានគណៈកម្មាធិការអូឡាំពិកហ្វីលីពីន។
ក្នុងពិធីប្រគល់និងទទួលទង់ អត្តពលិកនិងទស្សនិកជនបានទស្សនាយ៉ាងរីករាយនូវកម្មវិធីសិល្បះបស់ប្រទេសជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី ៣១ ដោយបានឧទេ្ទសនាមអំពីទឹកដីនិងមនុស្សវៀតណាមដូចជា៖ ច្រៀងចំរាងរបាំងសូមអញ្ជើញមកជាមួយប្រជាជនវៀតណាម។
ឈុតសម្ដែងចុងក្រោយគឺជាឈុតចំរៀងនិងរបាំ“ដើម្បីពិភពលោកមួយនៅថ្ងៃស្អែក” ដែលជាការស្វាគមន៍ដ៏រីករាយសម្រាប់អត្តពលិកបណ្តាប្រទេសអាស៊ីអាគ្នេយ៍មកដល់ហាណូយ ប្រទេសវៀតណាមនៅឆ្នាំ ២០២១ ខាងមុខ៕