ការប្រកួតជើងឯក U២៣ អាស៊ី ឆ្នាំ២០២២ ៖ វៀតណាមចែកពិន្ទុជាមួយកូរ៉េខាងត្បូង
(VOVWORLD) - បន្ទាប់ពីការប្រកួតបើកឆាកវគ្គជម្រុះនៃពូល C ក្នុងការប្រកួតជើងឯក U២៣ អាស៊ី ដោយលទ្ធផល ២-២ ស្មើនឹងក្រុម U២៣ថៃ នាយប់ថ្ងៃទី ៥ ខែមិថុនា នៅប្រទេសអ៊ូសបេគីស្ថាន ក្រុមបាល់ទាត់ U២៣ វៀតណាម មានការប្រកួតលើកទីពីរជាមួយក្រុម U២៣ កូរ៉េខាងត្បូង។
ក្រុមបាល់ទាត់ U២៣ វៀតណាម។ (រូបថត៖ Ngoc Duy) |
នៅនាទី ៦៣ កីឡាករបម្រុង Cho Young-Wook រកបានគ្រាប់បាល់បើកឆាកបញ្ជូលទីសម្រាប់ក្រុម U២៣ កូរ៉េខាងត្បូង។ ក្រុម U២៣ វៀតណាម រកបានគ្រាប់បាល់តាមស្មើនៅនាទី ៨៣ ដោយកីឡាករ Vu Tien Long។ ១-១ គឺជាលទ្ធផលចុងក្រោយនៃការប្រកួត។
ដោយទទួលបាន ២ ពិន្ទុបន្ទាប់ពីការប្រកួតចំនួនពីរលើក ក្រុម U២៣ វៀតណាមមានឱកាសឈានចូលវគ្គបន្ទាប់។ ក្នុងការប្រកួតចុងក្រោយនៃវគ្គជម្រុះ ក្រុមU២៣ វៀតណាមនឹងជួបជាមួយ U២៣ ម៉ាឡេស៊ី៕