ការប្រកួតប្រណាំងរត់កីឡាបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ត្រូវបានរៀបចំឡើងជាលើកដំបូង

ការប្រកួតប្រណាំងរត់កីឡាបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ត្រូវបានរៀបចំឡើងជាលើកដំបូង - ảnh 1
ឯកអគ្គរដ្ឋទូតរង Roslan bin Sharil ជូនអំណោយអនុប្រធានអគ្គនាយកដ្ឋានកីឡា
លោកស្រី Le Thi Hoang Yen

(VOVworld) - នាថ្ងៃទី២៣ មករា នៅរដ្ឋធានីហាណូយ អនុប្រធានអគ្គនាយក
ដ្ឋានកីឡាវៀតណាមលោកស្រី Le Thi Hoang Yen បានមានជំនួបធ្វើការជាមួយឯក
អគ្គរដ្ឋទូតរង Roslan bin Sharil និងគណៈប្រតិភូនៃក្រសួងយុវជននិងកីឡាម៉ាឡេស៊ី
ដើម្បីពិភាគ្សាអំពីកិច្ចសហប្រតិបតិ្តការរៀបចំការប្រកួតប្រណាំងរត់កីឡាឆ្ពោះទៅ
មហោស្រពកីឡាអាស៊ីអាគ្នេយ៍លើកទី២៩។ឯកអគ្គរដ្ឋទូតរង Roslan bin Sharil ឲ្យ
ដឹងថា នេះជាលើកដំបូងដែលការប្រឡងរត់បន្តកម្លាំងដោយទ្រង់ទ្រាយ ធំដូច្នេះ
ត្រូវបានរៀបចំឡើងនៅប្រទេសអាស៊ីអាគ្នេយ៍ទាំង១១។ចូលរួមការប្រកួតប្រណាំង
រត់កីឡានេះមានថ្នាក់ដឹកនាំផ្នែកកីឡា កីឡាករកីឡាការិនីឆ្នើមដែលធ្លាប់ដណ្ដើម
បានស្នាដៃខ្ពស់នៃមហោស្រពកីឡាអាស៊ីអាគ្នេយ៍ តំណាងស្ថានទូត អង្គការក្រៅ
រដ្ឋាភិបាល សិស្សានុសិស្ស និស្សិតនិងប្រជាជន។ការប្រកួតប្រណាំងរត់កីឡានេះ
 គ្រោងនឹងចាប់ផ្ដើមនាថ្ងៃទី៣ មិនា នៅរដ្ឋធានី Bandar Sri Begawan របស់
ប្រ៊ុយណេ ហើយបញ្ចប់នាថ្ងៃទី១៣ ឧសភា នៅសឹង្ហបុរី។ក្នុងនោះ ការប្រកួត
ប្រណាំងរត់កីឡាត្រូវបានរៀបចំឡើងនៅរដ្ឋធានីហាណូយនាថ្ងៃតី៩ មេសា។
រីឯខ្លួនវិញ អនុប្រធានអគ្គនាយកដ្ឋានកីឡាលោកស្រី Le Thi Hoang Yen ឲ្យ
ដឹងថា វៀតណាមនឹងខំប្រឹងប្រែងសហការជាមួយម៉ាឡេស៊ីដើម្បីរៀបចំព្រឹត្តិការណ៍
ដ៏មានអត្ថន័យនេះប្រកបដោយជោគជ័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ