ការប្រកាសនិងប្រគល់ពានរង្វាន់ការប្រឡងរចនា logo រំលឹកខួបលើកទី២០នៃទំនាក់ទំនងវៀតណាម-អាមេរិក
|
ការប្រកាសនិងប្រគល់ពានរង្វាន់ការប្រឡងរចនា logo រំលឹកខួបលើកទី២០នៃទំនាក់ទំនងវៀតណាម-អាមេរិក (hanoitv.vn) |
(VOVworld)-នាថ្ងៃទី៥ធ្នូ ស្ថានទូតអាមេរិកប្រចាំនៅវៀតណាម បានរៀបចំពិធី ប្រកាសនិងប្រគល់ពានរង្វាន់សម្រាប់ជនចំនួន៣នាក់ ដែលទទួលបានរង្វាន់
ក្នុងការប្រឡងរចនា logo សំដៅរំលឹកខួបលើកទី២០ នៃទំនាក់ទំនងវៀតណាម-
អាមេរិក (១៩៩៥-២០១៥)។ រង្វាន់លេខ១ត្រូវបានប្រគល់ជូនអ្នកនិពន្ធ Doan Ha
Tu មកពីទីក្រុងហូជីមិញ។ រង្វាន់ទី២ត្រូវប្រគល់ជូនអ្នកនិពន្ធ Tran Hoanh Dung និងរង្វាន់លេខ៣ត្រូវប្រគល់ជូនអ្នកនិពន្ធ Tran Hoai Duc។ logo ទទួលបានរង្វាន់ លេខ១មានរូបនិងព័ណ៌នៃទង់ជាតិវៀតណាមនិងអាមេរិក បង្ហាញនូវទំនាក់ទំនង រវាងប្រទេសទាំងពីរកំពុងពង្រឹងនិងពង្រីក។ logo នេះនឹងបានប្រើជាឯកសារ ក្នុងពិធីខួបអនុស្សាវរីយ៍ក្នុងឆ្នាំ២០១៥៕