ការប្រកាសបង្កើតដៃគូយុទ្ធសាស្ត្រវៀតណាម-ម៉ាឡេស៊ី

ការប្រកាសបង្កើតដៃគូយុទ្ធសាស្ត្រវៀតណាម-ម៉ាឡេស៊ី - ảnh 1
ការប្រកាសបង្កើតដៃគូយុទ្ធសាស្ត្រវៀតណាម-ម៉ាឡេស៊ី (VOV)


        Vovworld-ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លុវការនៅម៉ាឡេស៊ី នា​រសៀល
ថ្ងៃទី៧សីហា នៅវិមាននាយករដ្ឋមន្ត្រីម៉ាឡេស៊ីនៅរដ្ឋធានី Kuala Lumpur
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Najib Razak និងលោកជំទាវបានធ្វើ​អធិបតី​ភាពពិធី
ទទួលនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung និង​លោកជំទាវ។ បន្ទាប់
នោះនាយករដ្ឋមន្ត្រីទាំងពីររូបបានដំណើរការចរចារ រួមគ្នា​ពិភាគ្សាលើវិធានការ
បង្កើនថែមទៀតទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីរវាង​ប្រទេសទាំងពីរក៏ដូចជា
ផ្លាស់ប្តូរអំពីបញ្ហាដំបន់និងអន្តរជាតិដែលយកចិត្តទុកដាក់ដូចគ្នា។ នាយករដ្ឋមន្ត្រី
Nguyen Tan Dung បានសង្កត់ធ្ងន់នៅសន្និសីទ​កាសែត​ក្រោយការចរចារថា៖

        “លើមូលដ្ឋានឯកភាពវាយតំលៃក្នុងរយៈពេលកន្លងទៅទំនាក់ទំនងជឿទុក​ចិត្ត
សហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរបានអភិវឌ្ឍន៍កាន់តែស៊ី​ជម្រៅ
និងប្រសិទ្ធិភាព នាយករដ្ឋមន្ត្រីទាំងពីរបានសំរេចចិត្តលើកកំរិតទំនាក់ទំនង​
សហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-ម៉ាឡេស៊ីក្លាយទៅជាទំនាក់​ទំនង​ដៃគូ​
យុទ្ធសាស្ត្រជាផ្លូវការ។ ​យើងខ្ញុំជឿជាក់ថា ការអនុវត្តទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ​
វៀតណាម-ម៉ាឡេស៊ីនឹងនាំវិស័យសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែ
ប្រសិទ្ធិភាពនិងរួមចំណែកសកម្មសំរាប់សហគមន៍អាស៊ានរក្សាសន្តិភាពស្ថិរភាព
បង្កើនកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍នៅដំបន់និងលើពិភពលោក។”

        ភាគីទាំងពីរក៏ឯកភាពបង្កើនការតភ្ជាប់រវាងខឿនសេដ្ឋកិច្ចទាំងពីរសំដៅរួម​
ចំណែកអនុវត្តដ៏ជោគជ័យសហគមន៍សេដ្ឋកិច្ចអាស៊ាន។ ភាគីទាំងពីរក៏ចែក​រំលែក
ការព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពើបំរ៉ែបំរួលនាពេលថ្មីៗនេះស្ដីពីការសាងសង់លើ
ទ្រង់ទ្រាយធំបណ្ដាកោះនៅសមុទ្រខាងកើតរំលោភច្បាប់អន្តរជាតិនិង​កិច្ចព្រមព្រៀង
ដំបន់ ទន្ទឹមនឹងនោះអះអាងឡើងវិញសារសមខាន់នៃការរក្សា​សន្តិភាពស្ថិរភាព
សន្តិសុខសុវត្ថិភាពនិងសេរីភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត។

        បញ្ចប់ការចរចារ នាយករដ្ឋមន្ត្រី Nguyen Tan Dung និងនាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​
Najib Razak បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ស្ដីពីក្របខ័ណ្ឌ​ទំនាក់ទំនង
ដៃគូយុទ្ធសាស្ត្រវៀតណាម-ម៉ាឡេស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ