ការប្រគល់រង្វាន់ Ta Quang Buu ឆ្នាំ២០១៨
(VOVWORLD) - នាព្រឹកថ្ងៃទី១៨ ខែឧសភា នៅរដ្ឋធានីហាណូយ ក្រសួងវិទ្យាសាស្ត្រនិង បច្ចេកវិទ្យា បានប្រារព្ធពិធីប្រគល់រង្វាន់ Ta Quang Buu ឆ្នាំ២០១៨។
ការប្រគល់រង្វាន់ Ta Quang Buu ឆ្នាំ២០១៨ |
នេះគឺជាព្រឹត្តិការណ៍មួយដ៏សំខាន់និងជាក់ស្តែង ដើម្បីអបអរសាទរទិវា វិទ្យាសាស្ត្រ និង បច្ចេកវិទ្យាវៀតណាម (ថ្ងៃទី១៨ ខែឧសភា) និង រំលឹកទិវាកំណើតរបស់ លោក ប្រធានហូជីមិញ (ថ្ងៃទី១៩ ខែឧសភា)។ អញ្ជើញចូលរួមពិធីនេះ មាន វត្តមាន របស់ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam។ រង្វាន់ Ta Quang Buu ជារង្វាន់របស់ក្រសួងវិទ្យាសាស្ត្រនិង បច្ចេកវិទ្យា និង ដោយមូលនិធិអភិវឌ្ឍន៍ វិទ្យាសាស្ត្រ និង បច្ចេកវិទ្យាធ្វើ ជាស្ថាប័នអចិន្ត្រៃយ៍ ដែលរៀបចំឡើង ជា រៀងរាល់ ឆ្នាំ ដើម្បីកលើកសរសើរ និងលើកតម្កើងអ្នកវិទ្យាសាស្ត្រនានាដែលមាន សមិទ្ធិផលដ៏លេចធ្លោ ក្នុងការសិក្សាស្រាវជ្រាលជាមូលដ្ឋានលើវិស័យ វិទ្យាសាស្ត្រធម្មជាតិ និង វិទ្យាសាស្ត្របច្ចេកទេស។ ក្នុងឆ្នាំ២០១៨ ក្រសួងវិទ្យាសាស្ត្រនិង បច្ចេកវិទ្យា បានប្រគល់ជូនរង្វាន់ Ta Quang Buu ឆ្នាំ២០១៨ ដល់អ្នកវិទ្យាសាស្ត្រចំនួន៣នាក់ យោងតាមការសំណើររបស់ ក្រុមប្រឹក្សារង្វាន់។ អញ្ជើញថ្លែងមតិក្នុងពិធិនេះ រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេក ទេសវៀតណាម លោក Chu Ngoc Anh បានឲ្យដឹងថា៖
“ ឆ្លងកាត់អស់ ៥ ដងនៃការប្រគល់រង្វាន់នេះ មានអ្នកវិទ្យាសាស្ត្រចំនួន ១៤ នាក់ ទទួលបានរង្វាន់ Ta Quang Buu ហើយ។ ក្នុងនោះ ត្រូវគិតដល់ អ្នកវិទ្យាសាស្ត្រចំនួន ២ គឺរួមមាន សាស្ត្រាចារ្យ បណ្ឌិត លោក Phan Thanh Son និង សាស្ត្រាចារ្យរង បណ្ឌិតលោក Nguyen Sum ដែលត្រូវបានទស្សនវដ្ដីន៍ Asian Scientist វាយតម្លៃថា អ្នកវិទ្យាសាស្ត្រទាំងពីរនេះបានស្ថិតនៅក្នុង ចំណាត់ថ្នាក់កំពូលអ្នកវិទ្យាសាស្ត្រចំនួន ១០០ នាក់ ដែលមានការជះឥទ្ធិពល នៅអាស៊ីឆ្នាំ២០១៧ ដោយផ្អែកទៅលើគម្រោងការណ៍សិក្សាស្រាវជ្រាវដែល ត្រូវបានប្រគល់រង្វាន់ Ta Quang Buu ឆ្នាំ ២០១៧។ នេះគឺជាសក្ខីភាពដែល បញ្ជាក់ថា រង្វាន់នេះជារង្វាន់ដែលមានកិត្យានុភាព និង អាចសាកល្បងមើលនៅ កំរិតថ្នាក់ទ្វិបផងដែរ” ៕