ការប្រគល់អំណោយបុណ្យតេតរាប់ពាន់កញ្ចប់ដល់ប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជា

(VOVWORLD) - នារសៀលថ្ងៃទី ១៣ ខែមករា នៅរាជធានីភ្នំពេញ ស្ថានទូតវៀតណាមប្រចាំនៅព្រះរាជាណា ចក្រកម្ពុជា សហការជាមួយសមាគមខ្មែរ - វៀតណាមបានរៀបចំពិធីប្រគល់អំណោយបុណ្យតេតចំនួន ១៥០ កញ្ចប់ពីប្រភពជំនួយឧបត្ថម្ភរបស់ក្រុមហ៊ុនទូរគម នាគមន៍មិត្តហ្វូន (Metfone) ជូនដល់ក្រុមគ្រួសារប្រជាជនកម្ពុជាដើមកំណើតវៀតណាម ដែលមានជីវភាពលំបាកខ្វះខាត។
ការប្រគល់អំណោយបុណ្យតេតរាប់ពាន់កញ្ចប់ដល់ប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជា - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh ជូនអំណោយដល់បងប្អូនប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជា 

អញ្ជើញថ្លែងមតិក្នុងពិធីប្រគល់អំណោយនោះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh បានវាយតម្លៃខ្ពស់ចំពោះស្មារតីសាមគ្គីភាព និងការជួយឧបត្ថម្ភគ្នាទៅវិញទៅមករបស់ក្រុមហ៊ុនមិត្តហ្វូន ក៏ដូចជាសហគ្រាសវៀត ណាមដែលកំពុងធ្វើអាជីវកម្មនៅកម្ពុជា ដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជួយឧបត្ថម្ភដល់សហគមន៍ ដោយមិនត្រឹមតែនាំមកនូវបុណ្យតេតដ៏កក់ក្តៅដល់ក្រុមគ្រួសារក្រីក្រតាមរយៈអំណោយទាំងនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនិងការលុបបំបាត់ភាពអត់ឃ្លាននិងកាត់បន្ថយភាពក្រីក្រនៅកម្ពុជាផងដែរ។ នាបច្ចុប្បន្ន សហគមន៍ប្រជាជនកម្ពុជាដើមកំណើតវៀតណាមមានប្រមាណ ១៦០,០០០ នាក់ ដែលមានគ្រួសារមួយចំនួននៅតែមានជីវភាពរស់នៅលំបាកខ្វះខាត។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀត ណាមនេះ មានអំណោយរាប់ពាន់កញ្ចប់ពីសហគ្រាសវៀតណាមនៅកម្ពុជា គ្រោងនឹង ជូនដល់ក្រុមគ្រួសារក្រីក្រនៅរាជធានីភ្នំពេញនិងនៅតាមបណ្តាខេត្តក្រុងនានាទៀត ផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ