ការប្រជែងដណ្តើមយកអាសនៈនាយករដ្ឋមន្ត្រីកំពុងឡើងកំដៅ

(VOVWORLD) - រហូតមកដល់ពេលនេះ យ៉ាងហោចណាស់មានអ្នកនយោបាយ ៤ រូប បានបង្ហាញពីចេតនារបស់ខ្លួនក្នុងការឈរឈ្មោះបោះឆ្នោត។  
ការប្រជែងដណ្តើមយកអាសនៈនាយករដ្ឋមន្ត្រីកំពុងឡើងកំដៅ - ảnh 1រដ្ឋមន្រ្តីការពារជាតិជប៉ុន លោក Taro Kono (ឆ្វេង) និងប្រធានខុទ្ទកាល័យ គណៈរដ្ឋមន្ត្រី លោក Yoshihide Suga ដែលត្រូវបានចាត់ទុកថា ជាបេក្ខភាពស្នងតំណែងរបស់លោកនាយករដ្ឋមន្ត្រី  Abe Shizo 

ការប្រជែងដណ្តើមតំណែងប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាចនៅប្រទេស ជប៉ុន ជំនួសលោកនាយករដ្ឋមន្រ្តីអា Abe Shizo ទើបតែបានលាលែងពីដំណែងដោយសារហេតុផលសុខភាព ដែលកំពុងឡើងកំដៅខ្លាំង បើទោះបីជា នៅថ្ងៃទី ១ ខែកញ្ញា គណបក្សៈ LDP ទើបដំណើរការកិច្ចប្រជុំដើម្បីសម្រេចពេលវេលានិងវិធីរៀបចំការបោះឆ្នោតក៏ដោយ។

រហូតមកដល់ពេលនេះ យ៉ាងហោចណាស់មានអ្នកនយោបាយ ៤ រូប បានបង្ហាញពីចេតនារបស់ខ្លួនក្នុងការ ឈរឈ្មោះបោះឆ្នោត។  នោះគឺ៖ អតីតរដ្ឋមន្រ្តីការបរទេស លោក Fumio Kishida ដែលកំពុងកាន់ដំណែងជាប្រធានគណៈកម្មាធិការស្រាវ ជ្រាវ LDP; អតីតរដ្ឋមន្រ្តីការពារជាតិ Shigeru Ishiba; ប្រធានខុទ្ទកាល័យ គណៈរដ្ឋមន្ត្រី Yoshihide Suga និងជាអតីតរដ្ឋមន្រ្តីមហាផ្ទៃនិងគមនាគមន៍ លោក Seiko Noda ។

ដើម្បីក្លាយជាបេក្ខភាពប្រធាន LDP អ្នកនយោបាយម្នាក់ៗ ត្រូវទទួលបានសំឡេងគាំទ្រពីសមាជិកសភាដែលជាសមាជិក LDP យ៉ាងតិចចំនួន ២០ រូប។ តាមគម្រោង ការបោះឆ្នោតជ្រើសរើសប្រធានគណបក្ស LDP នឹងធ្វើឡើងចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែកញ្ញាឆ្នាំ ២០២០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ