ការប្រណាំងទូកក្តោងជំវិញពិភពលោក Clipper 2015-2016៖ដង្ហែទូកក្តោងលើទន្លេ Han

ការប្រណាំងទូកក្តោងជំវិញពិភពលោក Clipper 2015-2016៖ដង្ហែទូកក្តោងលើទន្លេ Han - ảnh 1
ដង្ហែទូកក្តោងលើទន្លេ Han (រូបថតៈ TTXVN)


(VOVworld)-ក្នុងក្របខ័ណ្ឌនៃសកម្មភាពជួយជ្រោមជ្រែងការប្រណាំងទូកក្តោង
ជំវិញពិភពលោក Clipper Race 2015-2016 នាយប់ថ្ងៃទី២៥កុម្ភៈ នៅទន្លេ Han នៃ
ទីក្រុង Da Nang បានប្រព្រឹត្តទៅការដង្ហែក្បួនទូកប្រណាំងចំនួន១២ គ្រឿងនា
ម៉ោង១៩យប់។ នេះជាឱកាសសម្រាប់ប្រជាជននិងភ្ញៀវទេសចរ ទស្សនាការសម្តែង
ពិសេសរបស់ក្រុមទូកប្រណាំង។ លោក Nguyen Phuc Vinh Trung នៅទីក្រុង Da Nang បានចែករំលែកថា៖

“នេះជាលើកដំបូងដែលក្រុង Da Nang បានទទួលក្រុមទូកដូច្នេះ។​នេះជាឱកាស
សម្រាប់ក្រុង Da Nang ទាក់ទាញប្រជាជននិងភ្ញៀវទេសចរមកទស្សនាបរិយាកាស
សប្បាយរីករាយ។​ខ្ញុំសង្ឈឹមថា នឹងមានសកម្មភាពភាពដូចគ្នានេះច្រើននៅ ទីក្រុង
Da Nang ”។

        Clipper Race ជាការប្រណាំងទូកក្តោងធំបំផុតលើពិភពលោកដោយចំងាយធ្វើ
ដំណើរ ជាង៤០ពាន់ម៉ាយដែលអូសបន្លាយក្នុងរយៈពេល១១ខែ។ ជាពិសេស ទូក
មាន ឈ្មោះ Viet Nam – Da Nang របស់វៀតណាមបានចូលរួមក្នុងការប្រណាំងលើក
នេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ