ការប្រែប្រួលថ្មីៗបំផុតអំពីការរីករាលដាលនៃជំងឺ Covid-19 នៅលើពិភពលោក
(VOVWORLD) - ចាប់ពីវេលាម៉ោង ០០៖០០ ថ្ងៃទី ៨ ខែមេសា ទីក្រុងវូហាននៃខេត្តហ៊ូប៉ី (ប្រទេសចិន) ដែលធ្លាប់ជាចំណុចកណ្តាលនៃជំងឺរាតត្បាត Covid-19 កាលពីមុនត្រូវបានដកបទបញ្ជាបិទទីក្រុងជាផ្លូវការ។
បុគ្គលិកម្នាក់នៃស្ថានីយ៍រថភ្លើងល្បឿនលឿនវ៉ូហាន់ខាងលិច ខេត្តហ៊ូប៉ីប្រទេសចិន (រូបថត៖ THX / TTXVN) |
បន្ទាប់ពីការបិទទីក្រុងត្រូវបានដកចេញ មនុស្សរាប់ពាន់នាក់បានទៅកាន់ស្ថានីយ៍រថភ្លើងនិងផ្លូវហាយវេដើម្បីចាកចេញពីទីក្រុងវូហានផងដែរ។ អាជ្ញាធរមានសមត្ថកិច្ចបានប៉ាន់ស្មានថាមានមនុស្សប្រមាណ ៥៥.០០០ នាក់នឹងចាកចេញពីទីក្រុងវូហាន បន្ទាប់ពីបទបញ្ជាបិទទីក្រុងត្រូវបានដកចេញ។ មុននេះនាថ្ងៃទី ៧ ខែមេសា ប្រទេសចិនដីគោក បានកត់ត្រានូវករណីឆ្លងវីរុស Sars Cov-2 ថ្មីចំនួន ៦២ ករណីបន្ថែមទៀតផងដែរ។
ទន្ទឹមនឹងនេះនៅលើពិភពលោក យោងតាមតួរលេខស្ថិតិនៅលើគេហទំព័រ worldometers.info បានឲ្យដឹងថាតួរលេខអំពីអ្នកឆ្លងនិងស្លាប់ដោយសារជំងឺ Covid19 នៅតែគួរឱ្យព្រួយបារម្ភផងដែរ។ តាមនោះ គិតត្រឹមថ្ងៃទី ៨ ខែមេសាអ្នកឆ្លងជំងឺ Covid-19 នៅទូទាំងសកលលោកបានកើនឡើងដល់ ១,៤២៦.៦០០ នាក់ ខណៈពេលដែល អ្នកស្លាប់មានចំនួនជិត ៨២.០០០ នាក់ផងដែរ។ រហូតមកដល់ពេលនេះមានអ្នកជំងឺ Covid-19 ជាង ៣០១.៨០០ នាក់បានជាសះស្បើយនៅទូទាំងពិភពលោក។ នាបច្ចុប្បន្នជំងឺរាតត្បាត Covid-19 បានប៉ះពាល់ដល់ប្រទេសនិងតំបន់ដែនដីចំនួន ២០៩ ផងដែរ។ សហរដ្ឋអាមេរិកនៅតែនាំមុខគេលើពិភពលោកក្នុងការឆ្លងវីរុស SARS-CoV-2 ដែលមានអ្នកឆ្លងលើសពី ៣៩៦.៤០០ នាក់និងមានអ្នកស្លាប់ជាង ១២.៨០០ នាក់។ បន្ទាប់គឺប្រទេសអេស្ប៉ាញ អ៊ីតាលី បារាំង និងអាល្លឺម៉ង់ផងដែរ៕