ការប្រើប្រាស់ប្រព័ន្ធសំរាប់តំបន់អភិរក្សនានាជាវិធានការកាត់បន្ថយនិងបន្សាំការប្រែប្រួលអាកាសធាតុនៅវៀតណាម

(VOVWORLD) - ក្នុងឱកាស មហាសន្និបាតក្រុមប្រឹក្សាមូលនិធិបរិស្ថានសកលលោកលើកទី៦ (GEF) ដែលកំពុង ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ ២៩ ខែមិថុនានៅទីក្រុង Da nang លោកបណ្ឌិត Pham Anh Cuong ប្រធាននាយកដ្ឋានអភិរក្សជីវចម្រុះនៃ អគ្គនាយកដ្ឋានបរិស្ថានក្រសួងធនធាននិងបរិស្ថានបានឆ្លើយសំណួរសារព័ត៌មានស្តីពីបញ្ហានានាទាក់ទងនឹងការរំរៀបចំប្លង់លំហរសម្រាប់តំបន់អភិរក្សដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។

លោក Pham Anh Cuong បានអះអាងថាគប្បីផ្តោតលើការស្រាវជ្រាវ និងការវាយតម្លៃទូទៅចំពោះផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើតំបន់ អភិរក្សនានាក៏ដូចជាសមត្ថភាពប្រើប្រាស់ប្រព័ន្ធនៅតំបន់អភិរក្សដូចជាវិធាន ការកាត់បន្ថយនិងបន្សាំនឹងការប្រែប្រួលអាកាសធាតុនៅវៀតណាម។

លោក Pham Anh Cuong ក៏បញ្ជាក់ទៀតថាវៀតណាមគប្បីសិក្សាស្រាវជ្រាវ និងកសាងបច្ចេកទេសការរៀបចំប្លង់លំហរនៅតំបន់អភិរក្សឲ្យបានសមស្របទៅ តាមល័ក្ខខ័ណ្ឌរបស់វៀតណាមនិងទទួលស្រូបបាននូវចំណេះដឹងអន្តរជាតិ ព្រមទាំងបង្កើតរបៀងជីវចំរុះតភ្ជាប់ពីតំបន់អភិរក្សដើម្បីពង្រីកប្រព័ន្ធអេកូឡូស៊ី ជីវចម្រុះដែលអាចទប់ទល់ទៅនឹងការប្រែប្រួលអាកាសធាតុផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ