ការប្រមូលផ្តុំប្រភពធនធានដើម្បីអភិវឌ្ឍន៍តំបន់ដីសណ្តទន្លេ Cuu Long

(VOVWORLD) - តំបន់ក៏បានផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសផ្តោតលើហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ ជាពិសេសផ្លូវតភ្ជាប់ទីក្រុងហូជីមិញ និងតំបន់ភាគអាគ្នេយ៍ តាមរយៈផ្លូវហាយវេចំនួន២ ផ្លូវថ្នល់ និងផ្លូវដែកតភ្ជាប់ទីក្រុងហូជីមិញជាមួយទីក្រុង Can Tho នាពេលខាងមុខ
ការប្រមូលផ្តុំប្រភពធនធានដើម្បីអភិវឌ្ឍន៍តំបន់ដីសណ្តទន្លេ Cuu Long - ảnh 1តំបន់ដីសណ្ដទន្លេ Cuu Long មើលពីខាងលើ  (រូបថត៖ TTXVN)

ក្នុងសន្និសីទប្រកាសផែន ការមេនិងជំរុញការវិនិយោគនៅតំបន់ដីសណ្ដទន្លេ Cuu Long ដំណាក់កាល ២០២១-២០៣០ ដែលប្រព្រឹត្តទៅនាថ្ងៃទី ២១ ខែមិថុនា នៅទីក្រុង Can Tho រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Nguyen Chi Dung បានមានប្រសាសន៍ថា តាមគម្រោង ការវិនិយោគថវិការដ្ឋសរុបលើតំបន់ដីសណ្ត Cuu Long សម្រាប់ដំណាក់កាល ២០២១-២០២៥ មានចំនួនប្រហែល ៤៦០ពាន់ពាន់លានដុង។ លោករដ្ឋមន្ត្រី Nguyen Chi Dung បានឲ្យដឹងថា ការរៀបចំផែនការសម្រាប់តំបន់ដីសណ្តទន្លេ Cuu Long បានកំណត់លក្ខណៈយុទ្ធសាស្ត្រ; ក្នុងនោះ ដីសណ្ដទន្លេមេគង្គនឹងអភិវឌ្ឍឆ្ពោះទៅរកនិរន្តរភាព កំណើនបៃតង ការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ដោយឈរលើសសរស្តម្ភចំនួនបី៖ សេដ្ឋកិច្ច-សង្គម-បរិស្ថាន ដោយយកមនុស្សជាមជ្ឈមណ្ឌល។

តំបន់ក៏បានផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសផ្តោតលើហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ ជាពិសេសផ្លូវតភ្ជាប់ទីក្រុងហូជីមិញ និងតំបន់ភាគអាគ្នេយ៍ តាមរយៈផ្លូវហាយវេចំនួន២ ផ្លូវថ្នល់ និងផ្លូវដែកតភ្ជាប់ទីក្រុងហូជីមិញជាមួយទីក្រុង Can Tho នាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ