ការប្រយុទ្ធគ្នានៅតំបន់ Nagorno-Karabakh ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិបានអំពាវនាវឱ្យមានបទឈប់បាញ់

(VOVWORLD) - នាថ្ងៃទី ២៨ ខែកញ្ញា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឱ្យថ្នាក់ដឹកនាំអាស៊ែបៃហ្សង់ និងអាមេនី ចាត់វិធានការជាបន្ទាន់ ដើម្បីបង្កើតបទឈប់បាញ់គ្នានៅតំបន់មានជំលោះ Nagorno-Karabakh។
ការប្រយុទ្ធគ្នានៅតំបន់ Nagorno-Karabakh ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិបានអំពាវនាវឱ្យមានបទឈប់បាញ់ - ảnh 1ទាហានអាហ្សង់ទីន បានបាញ់ផ្លោងទៅលើកងកម្លាំងអាមេនីក្នុងពេលមានជម្លោះនៅតំបន់ Nagorno-Karabakh ( រូបថត៖ AFP / VNA )

លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres បានជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាស៊ែបៃហ្សង់ លោក Ilham Aliyev និងនាយករដ្ឋមន្រ្តីអាមេនី លោក Nikol Pashinyan កាលពីថ្ងៃទី ២៨ ខែកញ្ញា។

ទន្ទឹមនឹងនេះ លោក Antonio Guterres បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីការប៉ះទង្គិចគ្នា ដែលកំពុងកើតមានឡើងនៅក្នុងតំបន់ជម្លោះ Nagorno-Karabakh ព្រមទាំងបានអំពាវនាវឱ្យមេដឹកនាំនៃប្រទេសទាំងពីរ ចាត់វិធានការចាំបាច់ សំដៅបង្កើតបទឈប់បាញ់គ្នានិងចាប់ផ្តើមការចរចាគ្នាឡើងវិញ ដើម្បីទប់ស្កាត់ភាពតានតឹងក្នុងតំបន់ផងដែរ។

ម្យ៉ាងវិញទៀត លោក Antonio Guterres បានបញ្ជាក់ជាថ្មីម្តងទៀតនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះតួនាទីជាសហប្រធាន (រួមមានប្រទេសរុស្ស៊ី អាមេរិក និងបារាំង) និងក្រុម Minsk នៃអង្គការសន្តិសុខនិងសហប្រតិបត្តិការអឺរ៉ុប (OSCE) ដោយសង្កត់ធ្ងន់ថាភាគីនានាគប្បីសហការជាមួយពួកគេ ដើម្បីត្រឡប់មកការចរចារគ្នាដោយគ្មានលក្ខខណ្ឌនិងពុំមានការពន្យាពេលថែមទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ