ការប្រយុទ្ធគ្នានៅតែបន្តនៅក្នុងទីក្រុង Artemovks (Bakhmut) ប្រទេសអ៊ុយក្រែន
(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃកន្លងមក ការប្រយុទ្ធគ្នានៅទីក្រុង Artemovsk (Bakhmut) និង Donetsk ប្រទេសអ៊ុយក្រែនកាន់តែតានតឹងឡើងៗ រវាងកងកម្លាំងរុស្ស៊ីនិងអ៊ុយក្រែន។ ភាគីទាំងពីរសុទ្ធតែចាត់ទុកថា ទីក្រុងនេះមានសារៈសំខាន់នៅលើសមរភូមិ។
អ៊ុយក្រែនដាក់ពង្រាយប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត BM-21 Grad នៅតំបន់ Donetsk។
(រូបថត៖ រ៉យទ័រ) |
ក្រសួងការពារជាតិរុស្ស៊ីកាលពីថ្ងៃទី ១៥ កុម្ភៈ បានឲ្យដឹងថា ក្នុងការវាយប្រហារ របស់កងទ័ពរុស្ស៊ីតាមទិសទីក្រុង Donetsk កាលពីថ្ងៃទី ១៤ ខែកុម្ភៈ កងកម្លាំងប្រដាប់ អាវុធអ៊ុយក្រែនបានបាត់បង់មនុស្ស ១៩០ នាក់។ លើសពីនេះ កងកាំភ្លើងធំចំនួនរាប់ សិបក្រុម និងតំបន់ប្រមូលផ្ដុំកម្លាំងមនុស្ស សម្ភារៈបរិក្ខារ និងឃ្លាំងគ្រាប់រំសេវជាច្រើន ត្រូវ បានកំទិច។ ប្រព័ន្ធការពារដែនអាកាសរុស្ស៊ីបានបាញ់ទម្លាក់យន្តហោះដ្រូនចំនួន ១១ គ្រឿង និងកាំជ្រួចចំនួន ៨ នៃប្រព័ន្ធ HIMARS។
ចំពោះអ៊ុយក្រែន Artemovsk គឺជាមជ្ឈមណ្ឌលដឹកជញ្ជូន-ភស្តុភារកម្មដ៏សំខាន់ សម្រាប់ផ្ដល់ជំនួយដល់កងទ័ពនៅតំបន់ Donbass។ ការប្រយុទ្ធគ្នាដ៏កាចសាហាវ សំដៅដណ្ដើមយកការគ្រប់គ្រងទីក្រុងនេះបានប្រព្រឹត្តទៅអស់រយៈពេលជាច្រើនខែមកហើយ។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានប្រកាសជា ច្រើនលើកច្រើនសារថា ប្រទេសនេះនឹងប្រយុទ្ធដើម្បីទីក្រុង Artemovsk ដរាបណា វាអាចធ្វើទៅបាន៕