ការប្រយុទ្ធគ្នានៅស៊ូដង់៖ IGAD អំពាវនាវ​ឱ្យភាគីជម្លោះចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទ​ឈប់បាញ់

(VOVWORLD) - កាលពីថ្ងៃទី ១០ ខែកក្កដា ទីភ្នាក់ងារអន្តររដ្ឋាភិបាលទទួលបន្ទុកការអភិវឌ្ឍតំបន់អាហ្រ្វិកខាងកើត (IGAD) បានអំពាវនាវឱ្យភាគីជម្លោះទាំងពីរនៅក្នុងប្រទេសស៊ូដង់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់មួយ។ 
ការប្រយុទ្ធគ្នានៅស៊ូដង់៖ IGAD អំពាវនាវ​ឱ្យភាគីជម្លោះចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទ​ឈប់បាញ់ - ảnh 1ផ្សែងហុយឡើងបន្ទាប់ពីការប្រយុទ្ធគ្នានៅភាគខាងជើងក្រុង Khartoum។ រូបថត៖ AFP/VNA

នៅក្នុងសេចក្តីប្រកាសសមួយបន្ទាប់ពីកិច្ចប្រជុំក្នុងរដ្ឋធានី Addis Ababa នៃប្រទេសអេត្យូពី IGAD បានអំពាវនាវឱ្យកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស(RSF)ឯកភាពគ្នាលើបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌនិងគ្មានកាលបរិច្ឆេទ ដើម្បីបញ្ឈប់អំពើហិង្សា ក៏ដូចជាការដាក់ចេញយន្តការអនុវត្តនិងត្រួតពិនិត្យប្រកបដោយប្រសិទ្ធភាព។ IGAD បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីផលប៉ះពាល់នៃការប្រយុទ្ធគ្នាដែលអូសបន្លាយនាបច្ចុប្បន្ន ហើយបានឲ្យដឹងថា ខ្លួនបានយល់ព្រមលើសំណើររបស់កងកម្លាំងអចិន្ត្រៃយ៍អាហ្រ្វិកខាងកើត ដើម្បីពិចារណាលទ្ធភាពនៃការដាក់ពង្រាយកងកម្លាំងនេះ ដើម្បីការពារជនស៊ីវិល និងធានាសកម្មភាពមនុស្សធម៌។

កិច្ចប្រជុំរបស់ IGAD រួមមានប្រទេសចំនួន៨ នៅក្នុងនិងជុំវិញតំបន់ Horn of Africa គឺជាជំហានដំបូងឆ្ពោះទៅរកដំណើរការសន្តិភាពសម្រាប់ជម្លោះនៅក្នុងប្រទេសស៊ូដង់។ ទោះជាយ៉ាងណាក៏ដោយ មានតែ RSF ដែលបានចាត់បញ្ជូនតំណាងមកចូលរួម។ ទន្ទឹមនឹងនេះ គណៈប្រតិភូកងទ័ពស៊ូដង់បានបដិសេធមិនចូលរួមកិច្ចប្រជុំនេះ ដោយសារតែការជំទាស់នឹងអធិបតីភាពរបស់ប្រទេសកេនយ៉ា។ ស៊ូដង់បានចាត់ទុកថា ប្រទេសកេនយ៉ាកំពុងគាំទ្រកងកម្លាំង RSF ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ