ការប្រយុទ្ធគ្នានៅស៊ូដង់៖ UN អំពាវនាវឱ្យបរិច្ចាគទឹកប្រាក់ប្រមាណ ៤៥៥លានដុល្លារដល់ជនជម្លៀស
(VOVWORLD) - នាថ្ងៃទី ៤ ខែឧសភា អង្គការសហប្រជាជាតិ (អ.ស.ប) បានប្រកាសថាកំពុងរៀបចំផែនការសម្រាប់ប្រជាជនប្រមាណ ៨៦០.០០០ នាក់ដែលជម្លៀសចេញពីប្រទេសស៊ូដង់ ហើយបានឲ្យដឹងថា ត្រូវការប្រាក់ចំនួន ៤៤៥ លានដុល្លារដើម្បីជួយឧបត្ថម្ភសកម្មភាពជម្លៀស ចាប់ពីពេលនេះដល់ខែតុលាខាងមុខ។
ផ្សែងហុយចេញពីតំបន់លំនៅដ្ឋានមួយក្នុងទីក្រុង Khartoum បន្ទាប់ពីការប្រយុទ្ធគ្នារវាងកងទ័ពស៊ូដង់ និងកងកម្លាំង RSF នាថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៣។ រូបថត៖ AFP/VNA |
សេចក្តីប្រកាសរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិស្តីពីជនភៀសខ្លួន (UNHCR) បញ្ជាក់ថា បានអំពាវនាវដល់បណ្តាប្រទេសឧបត្ថម្ភកាលពីម្សិលមិញ ហើយប្រាក់ឧបត្ថម្ភនឹងត្រូវបានបញ្ជូនទៅដល់ជនជម្លៀសដែលកំពុងស្នាក់នៅប្រទេសឆាដ ស៊ូដង់ខាងត្បូង អេហ្ស៊ីប អេត្យូពី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ យោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិ មនុស្សជាង ១០ ម៉ឺននាក់ត្រូវជម្លៀសចេញពីស៊ូដង់ ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះនៅថ្ងៃទី ១៥ ខែមេសា រវាងកងទ័ពស៊ូដង់និងកងកម្លាំងគាំទ្ររហ័ស RSF។ លើសពីនេះទៅទៀត ប្រជាជនចំនួន ៣៣០,០០០ នាក់ផ្សេងទៀតបានជម្លៀសនៅក្នុងប្រទេស ហើយស្ថានភាពបច្ចុប្បន្នកាន់តែអាក្រក់ទៅៗ។
ក៏នៅថ្ងៃទី៤ខែឧសភាដែរ សេតវិមានបានប្រកាសក្រឹត្យនីតិប្រតិបត្តិ ស្តីពីការដាក់ទណ្ឌកម្មលើមុខសញ្ញាដែលទទួលខុសត្រូវចំពោះស្ថានភាពបង្ហូរឈាមនៅស៊ូដង់។ ក្រឹត្យនេះមិនមែនជាការដាក់ទណ្ឌកម្មទេ ប៉ុន្តែអនុញ្ញាតឱ្យការដាក់ទណ្ឌកម្មថ្មីអាចអនុវត្តន៍បាន៕