ការប្រយុទ្ធគ្នានៅស៊ូដង់៖ ប្រទេសនានាបន្តជម្លៀសពលរដ្ឋ

(VOVWORLD) - កាលពីថ្ងៃទី ២៦ ខែមេសា ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីតបានប្រកាសថា ប្រទេសនេះបានអនុវត្តន៍ការជម្លៀសក្នុងទ្រង់ទ្រាយធំ ដោយនាំពលរដ្ឋជិត ១៧០០ នាក់ នៃប្រទេសចំនួន ៥០ ចេញពីប្រទេសស៊ូដង់តាមផ្លូវសមុទ្រ ក្នុងបរិបទដែលការ ប្រយុទ្ធគ្នានៅទីនេះបានឈានចូលសប្តាហ៍ទី ២ ហើយ។ 

ការប្រយុទ្ធគ្នានៅស៊ូដង់៖ ប្រទេសនានាបន្តជម្លៀសពលរដ្ឋ - ảnh 1ពលរដ្ឋនៃប្រទេសនានាបានជម្លៀសចេញពីការប្រយុទ្ធគ្នានៅស៊ូដង់ ទៅកាន់មូលដ្ឋានទ័ពជើងទឹក King Faisal ក្នុងទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣។ (រូបថត៖ AFP/VNA)
នេះក៏ត្រូវបានចាត់ទុកជា យុទ្ធនាការជម្លៀសធំបំផុតដែលអារ៉ាប៊ីសាអូឌីតធ្លាប់អនុវត្តន៍ផងដែរ។ ក្នុងរយៈពេល ជាង ១០ ថ្ងៃដែលជម្លោះកើនឡើងនៅប្រទេសស៊ូដង់ អារ៉ាប៊ីសាអូឌីតបានទទួលជន ភៀសខ្លួនជិត ២១៥០ នាក់ ដែលក្នុងនោះមានជនបរទេសជាង ២០០០នាក់។
ចំណែកឯអគ្គនាយកដ្ឋានគ្រប់គ្រង់កំពង់ផែស្ងួតនិងដីគោកអេហ្ស៊ីប (GALDP) កាលពីថ្ងៃទី ២៦ ខែមេសា បានប្រកាសថា មនុស្សជាង ១ម៉ឺន នាក់ដែលមានសញ្ជាតិ ផ្សេងៗគ្នា បានជម្លៀសចេញពីប្រទេសស៊ូដង់តាមរយៈច្រកទ្វារព្រំដែនគោកចំនួន ២ គឺ Qastal និង Arqeen ដើម្បីចូលក្នុងអេហ្ស៊ីបក្នុងរយៈពេល ៥ ថ្ងៃកន្លងមក។
នៅថ្ងៃដដែល ប្រទេសអាល្លឺម៉ង់បានប្រកាសថា គេបានបញ្ចប់យុទ្ធនាការ ជម្លៀសនៅស៊ូដង់ដោយជើងហោះហើរចុងក្រោយបាននាំមនុស្ស ៧០០ នាក់ចេញពី ប្រទេសអាហ្វ្រិកខាងជើងនេះ ដែលក្នុងនោះ មានពលរដ្ឋអាល្លឺម៉ង់ជិត ២០០ នាក់។
ក្នុងពេលជាមួយគ្នានោះ រដ្ឋាភិបាលអង់គ្លេសប៉ាន់ស្មានថា ពលរដ្ឋអង់គ្លេស ប្រហែល ៤.០០០នាក់ មានតម្រូវការជម្លៀសចេញពីប្រទេសស៊ូដង់។ ក្រសួងការបរ ទេសចក្រភពអង់គ្លេសបានឲ្យដឹងថា គិតត្រឹមថ្ងៃទី ២៦ ខែមេសា ចក្រភពអង់គ្លេស បាននាំពលរដ្ឋជាង ៥៣០ នាក់ចេញពីប្រទេសស៊ូដង់តាមជើងហោះហើរចំនួន ៦៕

ប្រតិកម្មទៅវិញ

ផ្សេងៗ