ការប្រយុទ្ធគ្នាបន្តកើតឡើងនៅប្រទេសយេម៉ែន ដែលបង្កឱ្យមានមនុស្សស្លាប់និងរបួសយ៉ាងច្រើន

(VOVWORLD) - នាថ្ងៃទី ១១ ខែមេសា មន្ត្រីយោធាយេម៉ែនបានឲ្យដឹងថាការប្រយុទ្ធគ្នាយ៉ាងកាចសាហាវ រវាងកងកម្លាំងគាំទ្ររដ្ឋាភិបាលនិងក្រុមឧទ្ទាមហ៊ូទី (Houthi) ដើម្បី  ដណ្តើមសិទ្ធិគ្រប់គ្រងទីក្រុងយុទ្ធសាស្ត្រ ម៉ារីប (Marib) បានបង្កឲ្យមនុស្សស្លាប់ចំនួន ៧០ នាក់។ 
ការប្រយុទ្ធគ្នាបន្តកើតឡើងនៅប្រទេសយេម៉ែន ដែលបង្កឱ្យមានមនុស្សស្លាប់និងរបួសយ៉ាងច្រើន - ảnh 1ខ្មាន់កាំភ្លើងមកពីកងកម្លាំងគាំទ្ររដ្ឋាភិបាលប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាម Houthi ក្នុងទីក្រុងម៉ារីបប្រទេសយេម៉ែន  (រូបថត៖ AFP / VNA)

នាថ្ងៃទី ១១ ខែមេសា មន្ត្រីយោធា យេម៉ែនបានឲ្យដឹងថាការប្រយុទ្ធគ្នាយ៉ាងកាចសាហាវ រវាងកងកម្លាំងគាំទ្ររដ្ឋាភិបាលនិងក្រុមឧទ្ទាមហ៊ូទី (Houthi) ដើម្បី  ដណ្តើមសិទ្ធិគ្រប់គ្រងទីក្រុងយុទ្ធសាស្ត្រ ម៉ារីប (Marib) បានបង្កឲ្យមនុស្សស្លាប់ចំនួន ៧០ នាក់។

ប្រទេសយេម៉ែនបានធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិលចាប់តាំងពីចុងឆ្នាំ ២០១៤ នៅពេលដែលកងកម្លាំង Houthi បានទន្ទ្រានកាន់កាប់ខេត្តមួយចំនួននៅភាគខាងជើងប្រទេសយេម៉ែន ហើយបានបង្ខំឱ្យរដ្ឋាភិបានៃប្រធានា ធិបតីលោក Abd-Rabbu Mansour Hadi (ដែលត្រូវបានអន្តរជាតិទទួលស្គាល់)  ត្រូវតែចាកចេញពីរដ្ឋធានី Sanaa។ គួរបញ្ជាក់ថាសម្ព័ន្ធភាពអារ៉ាប់ដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីតបានធ្វើអន្តរាគមន៍យោធានៅប្រទេសយេម៉ែន ចាប់តាំងពីឆ្នាំ ២០១៥ ដើម្បីជួយគាំទ្រដល់រដ្ឋាភិបាលរបស់ប្រធានាធិបតីលោក Abd-Rabbu Mansour Hadi ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ