ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅ Nagorno-Karabakh
(VOVWORLD) - កងកម្លាំងដែលគាំទ្រដោយអាមេនីបានរុញថយក្រោយការវាយប្រហារដ៏ធំមួយរបស់ ភាគីអាហ្សែបែហ្សង់ព្រមទាំងធ្វើការវាយប្រហារតបតវិញ ដោយបានបាញ់ទម្លាក់យន្តហោះរបស់អាហ្សែបៃហ្សង់ចំនួន ៣ គ្រឿង ។
ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅ Nagorno-Karabakh (រូបថត៖ TTXVN) |
ទោះបីមានការខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិក្នុងការអំពាវនាវឱ្យបញ្ឈប់ការបាញ់គ្នាជាបន្ទាន់ក៏ដោយ ក៏ប៉ុន្តែនៅថ្ងៃទី ៣ ខែតុលា ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លារវាងអាហ្សែបៃហ្សង់និងអាមេនីនៅតែកើតមាននៅតំបន់ជម្លោះ Nagorno-Karabakh បន្ទាប់ពីភាគីអាហ្សែបៃហ្សង់បានចាប់ផ្តើម ការវាយប្រហារដោយទ្រង់ទ្រាយធំសំដៅលើតំបន់នេះ។ អាហ្សែបែហ្សង់បានប្រកាសពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការដណ្តើមយកទឹកដីដែលបានបាត់បង់កាលពី ៣០ ឆ្នាំមុន ខណៈពេលដែល អាមេនីបានអះអាងថាខ្លួននឹងមិនដើរថយក្រោយឡើយ។
អ្នកនាំពាក្យក្រសួងការពារជាតិអាមេនីលោក Shushan Stepanyan បានបញ្ជាក់ថាកងកម្លាំងដែលគាំទ្រដោយអាមេនីបានរុញថយក្រោយការវាយប្រហារដ៏ធំមួយរបស់ ភាគីអាហ្សែបែហ្សង់ព្រមទាំងធ្វើការវាយប្រហារតបតវិញ ដោយបានបាញ់ទម្លាក់យន្តហោះរបស់អាហ្សែបៃហ្សង់ចំនួន ៣ គ្រឿង ។ ទន្ទឹមនឹងនេះក្រសួងការពារជាតិអាហ្សែបៃហ្សង់បានប្រកាសអំពីចំនួនកងទ័ព អាមេនីក៏ដូចជាអាវុធមួយចំនួនទៀតរបស់ភាគីអាមេនី ដែលត្រូវបានបំផ្លាញក្នុងកំឡុងពេលប្រយុទ្ធគ្នាផងដែរ៕