ការប្រយុទ្ធនៅស៊ីរីបណ្តាលឲ្យទាហានរាប់សិបនាក់ត្រូវស្លាប់
(VOVworld)-អង្គការឃ្លាំមើលសិទ្ធិមនុស្សនៅស៊ីរី (SOHR) នាថ្ងៃទី១០កញ្ញា
បានឲ្យដឹងថា ក្នុងការប្រយុទ្ធយ៉ាងសាហាវ អង្គការរដ្ឋអ៊ីស្លាមស្វ័យប្រកាស
(IS) បានទន្ទ្រានកាន់កាប់ទីតាំងមួយនៅជិតនឹងមូលដ្ឋានទ័ពអាកាស
យុទ្ធសាស្ត្រនៅភាគខាងកើតប្រទេសស៊ីរី និងបណ្តាលឲ្យមនុស្សជាង ៤០ នាក់ត្រូវស្លាប់និងមានអ្នករងរបួសជាច្រើន។ ក៏តាមប្រភពព័ត៌មាននេះដែរ
IS បានអនុវត្តការវាយប្រហារដោយគ្រាប់បែកអត្តឃាតចំនួន២លើក នៅ
ជិត ព្រលានយន្តហោះយោធាដោយកម្លាំងរដ្ឋាភិបាលត្រួតត្រា។ ក្នុងការ
ប្រយុទ្ធ នេះ IS បានទន្ទ្រានកាន់កាប់មូលដ្ឋានតូចមួយរបស់កងទ័ព៕