ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវមានភាពម៉ឺងម៉ាត់និងមានសកម្មកាល

(VOVWORLD) - ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam ប្រធានគណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រយុទ្ធប្រឆាំងគ្រឿង ញៀននិងពេស្យាចារ បានអញ្ជើញជាអធិបតីសន្និសីទអនឡាញទូទាំងប្រទេស ដើម្បីអនុវត្តន៍ច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ ២០២១។
ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវមានភាពម៉ឺងម៉ាត់និងមានសកម្មកាល - ảnh 1ទិដ្ឋភាពនៃសន្និសីទ។ (រូបថត៖ VGP/ Dinh Nam)

នាព្រឹកថ្ងៃទី ២២ ខែធ្នូ នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam ប្រធានគណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រយុទ្ធប្រឆាំងគ្រឿងញៀននិងពេស្យាចារ បានអញ្ជើញជាអធិបតីសន្និសីទអនឡាញទូទាំងប្រទេស ដើម្បីអនុវត្តច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០២១។

ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានលើកច្បាស់ថា ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មគ្រឿងញៀនត្រូវបានអនុវត្តន៍យ៉ាងខ្លាំងក្លា ពីព្រោះប្រការនេះ មិនត្រឹមតែជាប្រភពដើមប៉ុណ្ណោះទេ ថែមទាំងជាឧក្រិដ្ឋកម្មនៅក្នុងឧក្រិដ្ឋកម្មគ្រប់បែបយ៉ាងទៀតផង”។ ប្រការនេះ ទាមទារឱ្យការងារបង្ការ ទប់ស្កាត់គ្រឿងញៀន ត្រូវមានការតាំងចិត្ត ទាំងផ្នែកផ្គត់ផ្គង់ និងតម្រូវការ ជាមួយនឹងការព្យាបាលគ្រឿងញៀន ចំពោះមុខសញ្ញាញៀនគ្រឿងញ្ញៀន ត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹង ប៉ុន្តែទន្ទឹមនឹងនោះ ត្រូវធានាសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ។

“ការងារនេះ មិនមែនសម្រាប់តែកម្លាំងនគរបាល កម្លាំងករពារព្រំដែន បុគ្គលិកសុខាភិបាល ការងារ យុទ្ធជនពិការនិងសង្គមកិច្ចប៉ុណ្ណោះទេ ថែមទាំងសម្រាប់កម្លាំងតុលាការ ស្ថាប័នយុត្តិធម៌ទៀតផង ជាពិសេសគឺអង្គការមហាជន ក្នុងការចលនាបង្ការនិងទប់ស្កាត វិធីប្រតិបត្តិ ប៉ុន្តែត្រូវតែតឹងរ៉ឹងជាមួយអ្នកញៀន។ នាពេលថ្មីៗនេះ កម្លាំងចំណានត្រូវបានពង្រឹងនៅក្នុងឃុំ នូវតួនាទីកាន់តែជាក់ស្តែងនៅថ្នាក់មូលដ្ឋាន។ នាពេលខាងមុខ ចាំបាច់ត្រូវពង្រីកយ៉ាងខ្លាំងក្លានូវតួនាទីស្នូលរបស់កម្លាំងនេះ នៅថ្នាក់មូលដ្ឋាន ក្រោមការដឹកនាំរបស់គណៈកម្មាធិការបក្ស និងរដ្ឋាភិបាលមូលដ្ឋាន"៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ