ការប្រយុទ្ធប្រឆាំងនឹង IS នឹងអូសបន្លាយក្នុងរយៈពេលយូរអង្វែង

ការប្រយុទ្ធប្រឆាំងនឹង IS នឹងអូសបន្លាយក្នុងរយៈពេលយូរអង្វែង - ảnh 1
ការប្រយុទ្ធប្រឆាំងនឹង IS នឹងអូសបន្លាយក្នុងរយៈពេលយូរអង្វែង (Image: VNA)


(VOVworld) – នាថ្ងៃទី ១១ តុលា រដ្ឋមន្ត្រីការពារប្រទេសអាមេរិក លោក Chuck Hagel បានទទួលស្គាល់ថា៖ ការកំទិចកំលាំង “រដ្ឋឥស្លាមស្វ័យប្រកាស” (IS) គឺជាការប្រយុទ្ធ ប្រឆាំងយូរអង្វែងនិងមានការលំបាកសាកល្បងជាច្រើន។ សេចក្តីថ្លែងការណ៍ពោល ខាងលើត្រូវបាននាំចេញក្នុងកាលៈទេសៈសម្ព័ន្ធភាពអន្តរជាតិដឹកនាំដោយអាមេរិក កំពុងបង្កើនការវាយប្រហារតាមជើងអាកាសតម្រង់ទៅលើកំលាំង IS ដែលកំពុងមាន ប្រៀបខ្លាំងក្នុងការប្រយុទ្ធលើដីគោកនៅទីរួមស្រុក Kobani របស់ស៊ីរី។ រដ្ឋមន្ត្រីការពារ ប្រទេសអាមេរិកបានចាត់ទុកថា៖ បណ្ដាការខំប្រឹងប្រែងអន្តរជាតិទទួលបានជ័យជំនះ មួយចំនួនក្នុងការប្រយុទ្ធប្រឆាំងនឹង IS។ កំលាំងសន្តិសុខរបស់រដ្ឋាភិបាលអ៊ីរ៉ាក់ ដណ្តើមបានការត្រួតពិនិត្យទីក្រុង Baghdad ទាំងស្រុង។ ប៉ុន្តែ ស្ថានភាពនៅទីក្រុង
Kobani របស់ស៊ីរី​នៅជាបញ្ហាដ៏ស្មុគស្មាញណាស់។  លោក Hagel បានអះអាងថា៖ ការប្រយុទ្ធប្រឆាំងនឹង IS ទាមទាកត្តាជាច្រើន ព្រមទាំង អាមេរិកនឹងបន្តជួយឧបត្ថម្ភ អ៊ីរ៉ាក់ក្នុងយុទ្ធនាការនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ