ការប្រយុទ្ធប្រឆាំងភេរវកម្មជាអាទិភាពចម្បងរបស់ប្រធានាធិបតីរុស្ស៊ីនិងបារាំង

(VOVWORLD) - ប្រធានាធិបតីរុស្ស៊ី លោក Putin សង្កត់ធ្ងន់ថា ប្រទេសទាំងពីរចាំបាច់ត្រូវសហការគ្នាសំដៅទទួល បានលទ្ធផលសកម្មក្នុងការប្រយុទ្ធប្រឆាំងលទ្ធិភេរវកម្មក្នុងសតវត្សទី២១។
ការប្រយុទ្ធប្រឆាំងភេរវកម្មជាអាទិភាពចម្បងរបស់ប្រធានាធិបតីរុស្ស៊ីនិងបារាំង - ảnh 1 កម្លាំងប្រឆាំងភេរវកម្មវាយប្រហារទៅលើមូលដ្ឋានភេរវកម្មនៅទីក្រុង Mosul (រូបថត៖AFP/TTXVN)

(VOVworld) - អញ្ជើញថ្លែងមតិនៅសន្និសីទកាសែតរួម បន្ទាប់ពីកិច្ចចរចារជាមួយ សមភាគីរុស្ស៊ីលោក Vladimir Putin នារសៀលថ្ងៃទី២៩ ឧសភា នៅវិមាន Versailles នោះ ប្រធានាធិបតីបារាំងលោក Emmanuel Macron អះអាងថា ការ ប្រយុទ្ធប្រឆាំងនឹងភេរវកម្ម ពិសេសគឺអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស ជា អាទិភាពចម្បងរបស់ថ្នាក់ដឹកនាំទាំងពីររូប។ក្នុងពេលនោះ ប្រធានាធិបតីរុស្ស៊ី លោក Putin សង្កត់ធ្ងន់ថា ប្រទេសទាំងពីរចាំបាច់ត្រូវសហការគ្នាសំដៅទទួល បានលទ្ធផលសកម្មក្នុងការប្រយុទ្ធប្រឆាំងលទ្ធិភេរវកម្មក្នុងសតវត្សទី២១។

       ទាក់ទិនដល់បញ្ហាអ៊ុយក្រែន ប្រធានាធិបតីបារាំងបានឲ្យដឹងថា នឹងពិភាក្សា យ៉ាងឆាប់ៗជាមួយអធិការបតីអាល្លឺម៉ង់និងប្រធានាធិបតីអ៊ុយក្រែន ដើម្បីភាគី ទាំងអស់អាចឯកភាពលើដំណើរការអនុវត្តកិច្ចព្រមព្រៀង Minsk សំដៅបន្ធូរ ស្រាលភាពតានតឹងនៅប្រទេសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ