ការប្រឡង Olympic ជីវវិទ្យាអន្តរជាតិលើកទី២៧បានប្រារព្ធនៅក្រុងហាណូយ
|
រដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្តុះបណ្តាលលោក Phung Xuan Nha ថ្លែងមតិក្នុងពិធីបើក |
(VOVworld)- ការប្រឡង Olympic ជីវវិទ្យាអន្តរជាតិលើកទី២៧ (IBO)បានប្រារព្ធនៅ
ទី ក្រុងហាណូយ(វៀតណាម)នារសៀលថ្ងៃទី១៧កក្កដា។ ការប្រឡងនេះបានប្រ
ព្រឹត្តទៅចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២៣កក្ដាដោយមានការចូលរួមរបស់បេក្ខជន ចំនួន
២៦៨នាក់មកពី៧១ប្រទេសនិងតំបន់ដែនដីទូទាំងពិភពលោក។ វៀតណាម មាន
បេក្ខជនចំនួន៤នាក់បានចូលរួមក្នុងការប្រឡងលើកនេះ។ ថ្លែងមតិក្នុងពិធី បើក
រដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្តុះបណ្តាលលោក Phung Xuan Nha បានឲ្យដឹង ថា៖
“សប្តាហ៍ខាងមុខរបស់ IBO២០១៦ នឹងជាសប្តាហ៍ពោរពេញទៅដោយការសាក
ល្បងផងប៉ុន្តែនៅមានអត្ថប្រយោជន៍ណាស់សម្រាប់ប្អូននិស្សិតម្នាក់ៗ និង សម្រាប់
លោកគ្រូ អ្នកគ្រូទៀតផង។ IBO ២០១៦ ជាឱកាសដើម្បីវៀតណាម បង្កើនកិច្ច
សហប្រតិបត្តិការ ចែករំលែកបទពិសោធ លើកទឹកចិត្តនិងជម្រុញស្មារតីរៀនសូត្រ
និយាយរួម និងការស្រាវជ្រាវជីវវិទ្យានិយាយដោយឡែក ព្រម ទាំងបើកទូលាយ
ទំនាក់ទំនងនិងលើកកំពស់សមត្ថភាពវិទ្យាសាស្ត្រសម្រាប់ សហគមន៍ ជីវវិទូលើ
ទូទាំងពិភពលោកទៀតផង ”៕