ការប្រឡង “តើអ្នកយល់អ្វីអំពីវៀតណាម” ឆ្នាំ២០២០ - ទីកន្លែងដើម្បីលោកអ្នកបង្ហាញការយល់ដឹងនិងចែករំលែកចំណាប់អារម្មណ៍អំពីទឹកដីមនុស្សវៀតណាម

(VOVWORLD) - ការប្រឡង “តើអ្នកយល់អ្វីអំពីវៀតណាម” ឆ្នាំ២០២០ ត្រូវបានវិទ្យុ សម្លេងវៀតណាមបំផុសឡើងចាប់ពីថ្ងៃទី១៥មីនាឆ្នាំ២០២០ដល់ថ្ងៃទី១៥ កក្កដា ឆ្នាំ២០២០។ 
ការប្រឡង “តើអ្នកយល់អ្វីអំពីវៀតណាម” ឆ្នាំ២០២០ - ទីកន្លែងដើម្បីលោកអ្នកបង្ហាញការយល់ដឹងនិងចែករំលែកចំណាប់អារម្មណ៍អំពីទឹកដីមនុស្សវៀតណាម - ảnh 1មិត្តអ្នកស្ដាប់ឥណ្ឌូនេស៊ីសម្ដែងនូវមនោសញ្ចេតនាចំពោះ VOV (រូបថត៖ VOV)

ក្នុងសប្ដាហ៍កន្លងទៅ បណ្ដាកម្មវិធីផ្សាយសម្លេងរបស់ VOV5 បន្តទទួលបានអត្ថបទប្រឡងរបស់មិត្តអ្នកស្ដាប់មកពីប្រទេសនិង តំបន់ដែនដីជាច្រើន។

ពីប្រទេសប៉ាគីស្ថាន មិត្តអ្នកស្ដាប់ M. Saleem Akhatar បានចែក រំលែកថា៖ “សូមអរគុណអ្នកអំពីការប្រឡងនេះ។ ខ្ញុំបានដឹងព័ត៌មានជាច្រើន ស្ដីពីប្រទេសរបស់អ្នក។ តាមរយៈការប្រឡងនេះ ខ្ញុំដឹងបន្ថែមអំពីគោលដៅ ទេសចរណ៍នានានៅវៀតណាម ព្រឹត្តិការណ៍វប្បធម៌ របៀបរស់នៅនិង ប្រការថ្មីថ្មោងជាច្រើនទៀត”។

ចំណែកឯលោក Rudy Hartono មកពីប្រទេសឥណ្ឌូនេស៊ី ជាមិត្តអ្នក ស្ដាប់ម្នាក់ដែលបានតាមដានកម្មវិធីផ្សាយសម្លេងរបស់ VOV ក្នុងអំឡុង ពេល៣២ឆ្នាំកន្លងមក ហើយឆ្នាំ២០២០ជាលើកទី៣ហើយដែលលោក ចូលរួមការប្រឡងរៀបចំឡើងដោយ VOV។ លោកបានចែករំលែកថា តាមរយៈការស្ដាប់វិទ្យុ លោកទទួលបានចំណេះដឹងជាច្រើនអំពីទឹកដី មនុស្សនិងវប្បធម៌វៀតណាម។ ក្នុងអត្ថបទប្រឡងរបស់ខ្លួន លោកក៏បាន ចែករំលែកនូវចំណាប់អារម្មណ៍របស់ខ្លួនចំពោះការអភិវឌ្ឍរបស់វៀតណាម ក្នុងអំឡុងពេល៣០ឆ្នាំកន្លងទៅផងដែរ។

ក្នុងបរិបទដែលជំងឺឆ្លង Covid-19 កំពុងរីករាលដាលនៅប្រទេសជា ច្រើន ប៉ុន្តែបណ្ដាមិត្តអ្នកស្ដាប់នៅតែលៃទុកមនោសញ្ចេតនាជាច្រើនសម្រាប់ VOV ក៏ដូចជាចំណាយពេលចូលរួមការប្រឡង “តើអ្នកយល់អ្វីអំពីវៀតណាម” ឆ្នាំ ២០២០។ កម្មាភិបាលនិងបុគ្គលិកទាំងអស់របស់ VOV និយាយរួមនិង VOV5 និយាយដោយឡែកសុទ្ធតែគោរពមនោសញ្ចេតនារបស់លោកអ្នក។ យើងខ្ញុំសង្ឃឹមថានឹងបន្តទទួលបានអត្ថបទប្រឡងជាច្រើនថែមទៀតក៏ដូច ជាសេចក្ដីស្រឡាញ់របស់មិត្តអ្នកស្ដាប់ជាទីស្រឡាញ់រាប់អាន។ សូមជូន ពរប្រិយមិត្តទាំងអស់សម្រេចការប្រឡងយ៉ាងល្អប្រសើរ ហើយមានឱកាស មកទស្សនាប្រទេសវៀតណាមដ៏ស្រស់ស្អាតរបស់យើងខ្ញុំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ