ការប្រឡងថ្វៃដៃជំនាញមុខរបរអាស៊ានលើកទី១០បានបើកនៅវៀតណាម
|
ការប្រឡងថ្វៃដៃជំនាញមុខរបរអាស៊ានលើកទី១០បាន
បើកនៅវៀតណាម (រូបថតៈ vov) |
(VOVworld)-ក្រោមប្រធានបទ “ថ្វៃដៃជំនាញ-តម្លៃជាក់ស្តែងរបស់យើង” ការប្រ
ឡងថ្វីដៃជំនាញមុខរបរអាស៊ានលើកទី១០ បានបើកនាយប់ថ្ងៃទី ២៣រតុលា នៅ
មជ្ឈមណ្ឌលសន្និសីទ My Dinh (ហាណូយ-វៀតណាម)។ ការ ប្រឡងនេះ មាន
ការចូលរួមរបស់បក្ខជនចំនួន៣០០នាក់មកពីប្រទេសអាស៊ាន ទាំង១០ ដែលមាន
វិញ្ញាសារចំនួន២៥។
ថ្លែងមតិក្នុងពិធី អនុប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បាន
សង្កត់ធ្ងន់ថា បង្កើនការបណ្តុះបណ្តាលវិជ្ជាជីវៈ សំដៅលើកំពស់លទ្ធភាពមានការ
ងារធ្វើ និងបង្កើនជំនាញរបស់កម្លាំងពលករ ជាគោលដៅដែលបានអះអាងក្នុង សេចក្តីថ្លែងការរបស់ថ្នាក់ដឹកនាំអាស៊ាន ស្តីអំពីការអភិវឌ្ឍន៍ប្រភពកម្លាំងពលំ ជំនាញសម្រាប់ការស្តាឡើងវិញខឿនសេដ្ឋកិច្ច។ ការលើកកំពស់សមត្ថភាព ជំ
នាញមុខរបរ សម្រាប់ពលករ ជាខ្លឹមសារមានសារសំខាន់ពិសេស បង្កើតការ
អភិវឌ្ឍន៍លឿន ចីរភាពរបស់អាស៊ាននិយាយរួមនិងរបស់ប្រទេសជាសមាជិក អាស៊ាននីមួយៗនិយាយដោយឡែក។
“ខ្ញុំសង្ឃឹមថា តាមរយៈការប្រឡងលើកនេះយើងនឹងរួមចំណែកជម្រុញការ អភិវឌ្ឍន៍បទដ្ឋានជំនាញមុខរបរក្នុងប្លុកអាស៊ាន ក្នុងការវាយតម្លៃសមត្ថភាព
ជំនាញមុខរបរ ជាសកម្មភាពមានសារៈសំខាន់ពិសេស ខណៈពេលដែលអាស៊ាន បានក្លាយទៅជាសហគមន៍រួមនាថ្ងៃទី៣១ធ្នូឆ្នាំ២០១៥ខាងមុខ”។
ការប្រឡងថ្វីដៃជំនាញមុខរបរអាស៊ានបានបិទបញ្ចប់នាថ្ងៃទី២៨តុលា៕